ឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​៖​ មានជនបរទេសមួយក្រុមតូចបង្ហោះ រឿងមន្ត្រីចរាចរណ៌អនុវត្តន៌ច្បាប់មិនត្រឹមត្រូវលើជនបរទេស!

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការលោកថា៖​ នៅថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ​២០២៥ មានជនបរទេសមួយក្រុមតូចបង្ហោះ រឿងមន្ត្រីចរាចរណ៌អនុវត្តន៌ច្បាប់មិនត្រឹមត្រូវលើជនបរទេស!​ ភ្លាមនោះ​ លោក​ បានបញ្ជាភ្លាមៗកោះហៅមន្ត្រី ទាំងនោះមកស្នងការ មកសួរនាំនិងចាត់មន្ត្រីជំនាញចុះប្រមូលពត៌មាននៅកន្លែងដែលមានបញ្ហា។

លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ បានថ្លែង​បន្តថា​ គឺជនបរទេសប្រើមធ្យោបាយ ល្មើសស្លាកសញ្ញានៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ​២០២៥មកម៉្លេះ តែទើបបង្ហោះពត៏មាន ថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ​២០២៥ ។​ លោក​ មិនលើកទឹកចិត្តឲមន្ត្រីដែលអនុវត្តន៌ច្បាប់ដោយខ្វះវិន័យ និងក្រមសីលធម៏វិជ្ជាជីវៈជាដាច់ខាត។

លោកស្នងការ​ បានឱ្យដឹងថា៖​ ហើយក៏មិនគាំទ្រចំពោះអ្នកល្មើសច្បាប់ផងដែរ !

-លោក​ កំពុងពិនិត្យប័ណ្ណបើកបរ ដែលជនបរទេសបង្ហាញក្នុងឃ្លីប(ជាពិសេសប្រើប័ណ្ណក្រោមអនុសញ្ញាចរាចរណ៌ផ្លូវគោក ឆ្នាំ១៩៦៨ដែលកម្ពុជាមិនមែនម្ចាស់ហត្ថេខី)។
-តើហេតុអ្វីដូចមានការរៀបចំថតទុកជាមុន?
-កើតហេតុនៅថ្ងៃទី ២០ ០៦ ២៥ មកម្លេះទើបយកមកបង្ហោះថ្ងៃទី០៣ ០៧ ២៥ ?
-តែចំពោះមន្ត្រីអនុវត្តន៌ច្បាប់មានកំហុសខ្ញុំបាទកំពុងស្រាជ្រាវឲបានច្បាស់លាស់ ដើម្បីអនុវត្តន៌វិន័យឲសមនិងកំហុស។

លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ បានបន្តថា​ លោកបានបញ្ជាឲលោកស្នងការរង និង នាយការិយាល័យ និងប្រធានក្រុមគោលដៅ(ស្គាល់និងយល់ប័ណ្ណបើកបរលក្ខណៈអន្តរជាតិនិងហត្ថលេខីវាងប្រទេសពាក់ព័ន្ខ អនុវត្តន៌ និងរឹតបន្តឹងច្បាប់ ទាំងមន្ត្រីអនុវត្តន៌ និង អ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ជាដាច់ខាត។

...

បន្ថែមពីនេះ​ លោកស្នងការ​ សូមអរគុណ និង សំនូមពរ ដល់មហាជនដែលមានការគាំទ្រនិងរិះគន់ដើម្បីស្ថាបនា ប្រកបដោយដោយគុណធម៏និងយុត្តិធម៏ណាបាទ🙏🇰🇭៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print