ខេត្តបាត់ដំបង÷ បុរស០២នាក់បានរងរបួសធ្ងន់ស្រាលក្រោយផ្ទុះពីដុងថ្នាំបង្កជាអគ្គិភ័យកាលពីវេលាម៉ោង ២០និង៤៥ នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្ត បាត់ដំបង ។
ករណីផ្ទុះពីដុងថ្នាំខាងលើនេះ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ដែលម្នាក់ឈ្មោះ ខំ សំណាង ហៅ (ចក់) ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ(របួសធ្ងន់) និងម្នាក់ ទៀតឈ្មោះ រឿម សុផល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករ (រងរបួសស្រាល) ទាំងពីរនាក់រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយសម្ភារះខូចខាតរួមមាន :,ពាងទឹក០១ ,ឆេះម៉ូតូ ០១គ្រឿង ,ប៉ើងដំបូលរោងអស់ស័ង្កសី ២០សន្លឹក ,និងឆេះថ្នាំសំរាប់ដាក់តាង៉ែនចំនួន០៥ពីដុង ក្នុងមួយពីដុង០៥លីត្រ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុផ្តើមចេញពីជន រងគ្រោះបានយកឈើទៅបុកថ្នាំដែលកកនៅក្នុងប៊ីដុង ក៏បណ្ដាលឲ្យផ្ទុះឡើងតែម្តង។ បន្ទាប់មកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្រុកសំពៅលូន៕