ក្លឹបតោខៀវ Chelsea បានទទួលជោគជ័យក្នុងការចុះហត្ថលេខាទិញកីឡាករ Jamie Gittens ពី Borussia Dortmund ក្នុងតម្លៃ 55 លានផោន។
ខ្សែបម្រើស្លាបវ័យ 20 ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល 7 ឆ្នាំដើម្បីបន្ថែមជម្រើសលើតំបន់ប្រយុទ្ធរបស់លោក Enzo Maresca មុនយុទ្ធនាការថ្មីចាប់ផ្តើម។
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេសអាយុក្រោម 21 ឆ្នាំស៊ុតបញ្ចូលទីបាន 17 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 14 ដងក្នុង 107 ប្រកួតសម្រាប់ក្លឹបរបស់អាល្លឺម៉ង់។
សម្រាប់រដូវកាលថ្មីChelsea បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធរបស់ក្លឹប Ipswich Town រួចហើយគឺ Liam Delap ខ្សែប្រយុទ្ធ Joao Pedroរបស់ ក្លឹប Brighton & Hove Albion ខ្សែបម្រើ Dario Essugo របស់ Sporting និងខ្សែការពារ ក្លឹបStrasbourg កីឡាករ Mamadou Sarr នៅរដូវក្តៅនេះ។
Gittens ដែលនឹងមិនអាចលេងឱ្យក្រុមតោខៀវបានរហូតដល់ក្រោយព្រឹត្តិការណ៍ Club World Cup បាននិយាយថា គាត់មានអារម្មណ៍សប្បាយអស្ចារ្យ ក្នុងការផ្លាស់ទៅលេងនៅកីឡដ្ឋាន Stamford Bridge ។
Gittens ដែលកើតនៅប្រទេសអង់គ្លេសបានចំណាយពេលនៅសាលា Chelsea នៅពេលគាត់នៅក្មេង ហើយថែមទាំងលេងឱ្យ Reading និង Manchester City នៅកម្រិតយុវជនផងដែរ។ គាត់បានចុះហត្ថលេខាជាមួយ Dortmund ក្នុងឆ្នាំ 2020 ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅ Bundesliga ទល់នឹង Wolfsburg ក្នុងខែមេសា ឆ្នាំ 2022។