ភ្នំពេញ៖ នារីម្នាក់មានរិបត្តិរឿងគ្រួសារ បានជួលកង់បីជិះចេញពីផ្ទះមកឡើងលើស្ពានប្ញសសីកែវដល់ពាក់កណ្ដាលស្ពានចុះមកអង្គុយយំលើសសរដាំបង្គោលភ្លើងបម្រុងនិងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋឃើញទាន់នាំគ្នាជួយឃាត់ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចស្ពានប្ញស្សីកែវ ស្ថិតក្នុងសង្កាត់សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សី រាជធានីភ្នំពេញ ។
នារីនោះពុំស្គាល់ឈ្មោះ នោះទេ មានវ័យប្រហែល១៧ ឆ្នាំ ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីខាងលើបានជិះកង់បីឡើងមកលើស្ពានឫស្សីកែវទិសដៅពីត្បូងមកជើង ខណះពេលជិះមកដល់ពាក់កណ្តាលស្ពានក៏ឈប់ រួចចុះពីលើកង់បី ឡើងលើបង្កាត់ដៃស្ពានមកអង្គុយយំលើសសរដាំបង្គោលភ្លើងបម្រុងនិងលោតទឹកសម្លាប់ខ្លួន ពេលនោះដែរក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញទាន់ក៏នាំគ្នារត់ទៅជួយចាប់ រួចទាក់ទងទៅក្រុមសន្តិសុខប្រចាំការណ៍នៅម្តុំគល់ស្ពានឲ្យចុះមកជួយអន្តរាគមន៍និងចាប់នារីខាងលើអោយមកលើវិញដោយសុវត្ថិភាព រួចនាំគ្នាឌុបយកមកគល់ស្ពាន ។
បើកតាមប្រភពពីនារីនោះបានបញ្ជក់ថាមានវិបត្តិគ្រួសារ ដោយនៅក្នុងគ្រួសារគ្មានអ្នកខ្វាយខ្វល់ពីរូបខ្លួនឡើយទើបបានមកលើស្ពានប្ញស្សីកែវដើម្បីបញ្ចក់ជីវិតតែម្ដង ។
បន្ទាប់មកសន្ដិសុខដែលប្រចាំការនៅគោលដៅនោះនិងប្រជាពលរដ្ឋបានធ្វើការណែនាំ ក៏មានបុរសម្នាក់ត្រូវជាសង្សារនិងមិត្តភក្តិម្នាក់ទៀតមកដល់ក៏បានចុះមកដល់រួចឌុបតាមម៉ូតូយកត្រឡប់ទៅផ្ទះវិញតែម្តង៕
ដោយ ៖ ភារ៉ា ដង្កោ