លោក Lula ប្រធានាធិបតីប្រេស៊ីល ៖ ប្រទេស BRICSបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកលនិងប្រព័ន្ធពហុភាគី

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ៥ ខែ កក្កដា តាមម៉ោង ក្នុង តំបន់ វេទិកា ឧស្សាហកម្ម និង ពាណិជ្ជកម្ម របស់ ប្រទេស BRICSបានបើក ធ្វើ នៅក្រុង Rio de Janeiro នៃ ប្រទេ សប្រេស៊ីល លោក Luiz Inácio Lula da Silvaប្រធានាធិបតី ប្រេស៊ីលបាន អញ្ជើញចូល រួម ពិធីបើក វេទិកាលើក នេះ ។

គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុ ងសុន្ទរកថា លោក Lula បាន គូសបញ្ជាក់ពីការ រួម ចំណែក យ៉ាង ខ្លាំង របស់ ប្រទេស BRICSចំពោះ ការ អភិវឌ្ឍ សេដ្ឋកិច្ច សកល ដោយ បាន អះអាងថា រដ្ឋសមាជិកប្រទេស BRICSបាន រួម ចំណែក ចំនួន ៤០ភាគរយនៃ GDPទូទាំង ពិភពលោក នៅឆ្នាំ ២០២៤ កំណើន សេដ្ឋកិច្ច របស់ ប្រទេស BRICSបានឡើង ដល់ ៤ភាគរយ ដែល ខ្ពស់ ជាងអត្រាកំណើន សេដ្ឋកិច្ច សកល នៅឆ្នាំ ២០២៤ ដែល មាន ចំនួន ៣,៣ភាគរយ ។
គេហទំព័រ «CCFR China state-controlled media » លោក Lula បានថ្លែង ថា បច្ចុប្បន្ន នេះ គាំពានិយម បាន ងើប ឡើង វិញ នៅ ទូទាំង ពិភពលោក ប្រទេស ងើប ឡើង ថ្មី គួរ រួម គ្នា គាំពារ ប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី សកល និង បង្កើត ឡើង វិញ នូវ រចនាសម័្ពន្ធ ហិរញ្ញវត្ថុអន្តរជាតិ ។ ប្រទេស BRICSបាន ដើរ តួនាទី គន្លឹះ ក្នុង ការ បង្កើត សហព័ន្ធ ប្រឆាំងទុរ្ភិក្សនិង ភាពក្រីក្រ នៅទូទាំង ពិភពលោក គួរ ខិត ខំប្រឹង ប្រែង ជំរុញ ការ អភិវឌ្ឍ ជា និរន្តរភាព លើ វិស័យ ឧស្សាហកម្ម កសិកម្ម និង កិច្ច កសាង ហេដ្ឋារចនាសម្ព័ន្ធ ជា ដើម ស្វែង រក ផ្លូវ អភិវឌ្ឍ សេដ្ឋកិច្ច ជីវសាស្ត្រ ដើម្បី រួម គ្នា ឆ្លើយតប នឹង ការសាកល្បង នៃ បម្រែបម្រួល អាកាសធាតុ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print