ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលចាត់វិធានការពាក់ព័ន្ធសម្រាប់លទ្ធកម្មសាធារណៈចំពោះបរិក្ខារពេទ្យដែលនាំចូលពីសហភាពអឺរ៉ុប

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៥ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ននឹងលទ្ធកម្មសាធារណៈចំពោះបរិក្ខារពេទ្យដែលនាំចូលពីសហភាពអឺរ៉ុប អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ភាគីសហភាពអឺរ៉ុបមិនអើពើនឹងបំណងល្អនិងភាពស្មោះត្រង់របស់ប្រទេសចិន ហើយបានដាក់កំហិតដែលបង្កើតជា

របាំងគាំពារនិយមថ្មីចំពោះប្រទេសចិន។ ហេតុដូច្នេះ ភាគីចិនត្រូវបង្ខំចាត់វិធានការដាក់កំហិតស្មើគ្នាវិញ។

...

គេហទំព័រ  «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបានបន្តថា គណៈកម្មាធិការសហភាពអឺរ៉ុបបានដាក់ចេញវិធានការនាថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ ដើម្បីដាក់កំហិតដល់សហគ្រាសនិងផលិតផលចិនក្នុងការចូលរួមលទ្ធកម្មសាធារណៈខាងបរិក្ខារពេទ្យរបស់ខ្លួន ដែលបង្កើតជារបាំងរារាំងសហគ្រាសចិនក្នុងវិស័យលទ្ធកម្មសាធារណៈជាបន្តបន្ទាប់។ ភាគីចិនបានបញ្ជាក់តាមការសន្ទនាទ្វេភាគីជាច្រើនលើកថា ចិនមានឆន្ទៈដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈការសន្ទនានិងការរៀបចំលទ្ធកម្មសាធារណៈទ្វេភាគី។ តែ”គួរឱ្យសោកស្តាយគឺភាគីសហភាពអឺរ៉ុបមិនអើពើពីបំណងល្អនិងភាពស្មោះត្រង់របស់ប្រទេសចិន នៅតែទទូចដាក់កំហិតដែលបង្កើតជារបាំងគាំពារនិយមថ្មីចំពោះចិន។ហេតុដូច្នេះ ភាគីចិនត្រូវបង្ខំចាត់វិធានការស្មើគ្នាវិញ”៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print