ជនជាតិចិនបេីករថយន្តបុកម៉ូតូបណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​បាក់​ជេីង​ម្ខាង​

ចែករំលែក៖

ភ្នំពេញ​:​ បុរស​ម្នាក់​រងរបួស​ធ្ងន់បន្ទាប់​ពី​រថយន្ដ​ជន​ជាតិ​ចិន​បេីក​បុក​បណ្តាល​ឲ្យ​រងរបួស​បាក់​ជេីង​ម្ខាង​ត្រូវ​បាន​រថយន្ត​សង្រ្គោះ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង​១០និង​២០នាទី​យប់​ថ្ងៃ​ទី​៧ ខែ​កក្កដា ​ឆ្នាំ​២០២៥​នៅ​ចំណុច​ស្តប់​ABAភ្លោះ​ផ្លូវ​២៨៩​ កែវ​ផ្លូវ​៥១៦​ ដែល​ស្ថិត​នៅ​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។

​ប្រភព​ព័ត៌មាន​ពី​ កន្លែងកើត​ហេតុ​បាន​និយាយប្រាប់​ថា​នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ាក​ADVពណ៌ខ្មៅ​ អត់​មាន​ស្លាក​លេខ​បេីក​តាម​បណ្តោយ​ផ្លូវ​២៨៩ក្នុង​ទិស​ដៅ​បត់​ត្បូង​ទៅ​ជេីង ​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះបេីក​មក​ដល់​ចំណុច​ស្តប់​ក៏​ស្រាប់​តែ​ឃេីញ​រថយន្ដ​ម៉ាក​TOYOTA​TACOMA ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BP5934បេីក​បរ​ដោយ​បុរស​ជន​ជាតិ​ចិន​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហេីយ​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រងគ្រោះ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ខ្ទៀត​ជា​ច្រើន​ម៉ែត្រ​ហេីយ​ជន​រងគ្រោះ​រងរបួស​ធ្ងន់​បាក់​ជេីង​ម្ខាង​ផ្នែក​ខាង​ឆ្វេង​ ។ ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​បន្តទៀត​ថា​ ខណៈពេល​គ្រោះថ្នាក់​ភ្លាមៗ​ ជន​រងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្រ្គោះ​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​បាន​ដឹក​ជន​រងគ្រោះ​យក​ទៅ​សង្រ្គោះ​បន្ទាន់​ភ្លាមៗ​ ចំណែក​អ្នក​បេីក​បរ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​ឃាត់​អ្នក​បេីក​បរ​ភ្លាមៗ​ ។

បន្ទាប់ពី​​កេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ចុះមកវាស់​វែង​យក​រថយន្ត​បង្ក និងម៉ូតូ​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​ ដេីម្បី​រង់ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print