ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្ដជនជាតិចិនបេីកបុកបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗបង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នៅចំណុចស្តប់ABAភ្លោះផ្លូវ២៨៩ កែវផ្លូវ៥១៦ ដែលស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពី កន្លែងកើតហេតុបាននិយាយប្រាប់ថានៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះជិះម៉ាកADVពណ៌ខ្មៅ អត់មានស្លាកលេខបេីកតាមបណ្តោយផ្លូវ២៨៩ក្នុងទិសដៅបត់ត្បូងទៅជេីង ក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចស្តប់ក៏ស្រាប់តែឃេីញរថយន្ដម៉ាកTOYOTATACOMA ពណ៌សពាក់ស្លាកលេខភ្នំពេញ2BP5934បេីកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ក្នុងទិសដៅជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ហេីយបានបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យខ្ទៀតជាច្រើនម៉ែត្រហេីយជនរងគ្រោះរងរបួសធ្ងន់បាក់ជេីងម្ខាងផ្នែកខាងឆ្វេង ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យកាល់ម៉ែត្របានដឹកជនរងគ្រោះយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបេីកបរត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីឃាត់អ្នកបេីកបរភ្លាមៗ ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចនគរបាលជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុក ដេីម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ