ប្រធានាធិបតីអាមេរិក លោក​ដូណាល់​ត្រាំ ប្រកាសយកពន្ធគយលើប្រទេសដៃគូពាណិជ្ជកម្ម១៤ ក្នុងនោះកម្ពុជា៣៦%

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានាធិបតីអាមេរិក លោក​ដូណាល់​ត្រាំ​នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រេចយកពន្ធគយបដិការលេីប្រទេស ដៃគូពាណិជ្ជកម្មចំនួន១៤​ ក្នុងនោះរួមមាន៖ កម្ពុជា​៣៦%,​ ឥណ្ឌូណេស៊ី​៣២%, ថៃ​៣៦%, មីយ៉ាន់ម៉ា​៤០%​, ឡាវ​៤០%​,​ ម៉ាឡេស៊ី​២៥%​, បង់ក្លាដែស​៣៥%​, ជប៉ុន​២៥%​, សាធារណរដ្ឋកូរ៉េ​២៥%​, ទុយនេស៊ី​២៥%​, កាហ្សាក់ស្ថាន​២៥%​, អាហ្វ្រិកខាងត្បូង​៣០%​, ស៊ែប៊ី​ ៣៥%​, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%។

អត្រាពន្ធថ្មីនេះនឹងចាប់ផ្តេីមចូលជាធរមាននៅថ្ងៃទី១​ ខែសីហា ឆ្នាំ២០២៥ នេះយោងតាមប្រភពពី White House។
យោងតាមលិខិតមួយច្បាប់ផ្ញើជូនរាជរដ្ឋាភិបាលកម្ពុជា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពន្ធគយទាំងនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា។ចំពោះកម្ពុជា លោកថា អាម៉េរិកយល់ព្រមបន្តធ្វើការជាមួយកម្ពុជាដោយនឹងវិភាគមើលជាក់ស្តែងននៃកិច្ចសហប្រតិបត្តការល្អសម្រាប់ថ្ងៃខាងមុខ ហើយបើកឱ្យមានការសម្របសម្រួលមុនថ្ងៃពន្ធគយថ្មីចូលជាធរមាន នៅថ្ងៃទី ១ សីហា ឆ្នាំ២០២៥។
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា លោក Casey Barnett បានអះអាងថា កម្ពុជា​មាន​ការ​កាត់​បន្ថយ​អត្រា​ពន្ធ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំង ១៤។ ភាពប្រសើរឡើងរបស់កម្ពុជា គឺដោយសារការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។បច្ចុប្បន្ន​កម្ពុជា​ខិត​ជិត​ដៃគូ​ប្រកួតប្រជែង​សំខាន់​របស់​ខ្លួន គឺ​បង់ក្លាដែស និង ​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​កម្ពុជា​នៅ​ពី​ក្រោយ​ប្រទេស​វៀតណាម​ដែល​មាន​អត្រា ២០%។ វៀតណាម ​បាន​ផ្តល់​សិទ្ធិ​ចូល​ទីផ្សារ​វៀតណាម​ដោយ​គ្មាន​ពន្ធ​ដល់​អាម៉េរិក។ រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print