ភ្នំពេញ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រេចយកពន្ធគយបដិការលេីប្រទេស ដៃគូពាណិជ្ជកម្មចំនួន១៤ ក្នុងនោះរួមមាន៖ កម្ពុជា៣៦%, ឥណ្ឌូណេស៊ី៣២%, ថៃ៣៦%, មីយ៉ាន់ម៉ា៤០%, ឡាវ៤០%, ម៉ាឡេស៊ី២៥%, បង់ក្លាដែស៣៥%, ជប៉ុន២៥%, សាធារណរដ្ឋកូរ៉េ២៥%, ទុយនេស៊ី២៥%, កាហ្សាក់ស្ថាន២៥%, អាហ្វ្រិកខាងត្បូង៣០%, ស៊ែប៊ី ៣៥%, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%។
អត្រាពន្ធថ្មីនេះនឹងចាប់ផ្តេីមចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះយោងតាមប្រភពពី White House។
យោងតាមលិខិតមួយច្បាប់ផ្ញើជូនរាជរដ្ឋាភិបាលកម្ពុជា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពន្ធគយទាំងនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា។ចំពោះកម្ពុជា លោកថា អាម៉េរិកយល់ព្រមបន្តធ្វើការជាមួយកម្ពុជាដោយនឹងវិភាគមើលជាក់ស្តែងននៃកិច្ចសហប្រតិបត្តការល្អសម្រាប់ថ្ងៃខាងមុខ ហើយបើកឱ្យមានការសម្របសម្រួលមុនថ្ងៃពន្ធគយថ្មីចូលជាធរមាន នៅថ្ងៃទី ១ សីហា ឆ្នាំ២០២៥។
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា លោក Casey Barnett បានអះអាងថា កម្ពុជាមានការកាត់បន្ថយអត្រាពន្ធច្រើនជាងគេក្នុងចំណោមប្រទេសទាំង ១៤។ ភាពប្រសើរឡើងរបស់កម្ពុជា គឺដោយសារការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។បច្ចុប្បន្នកម្ពុជាខិតជិតដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួន គឺបង់ក្លាដែស និង ឥណ្ឌូនេស៊ី។ ប៉ុន្តែកម្ពុជានៅពីក្រោយប្រទេសវៀតណាមដែលមានអត្រា ២០%។ វៀតណាម បានផ្តល់សិទ្ធិចូលទីផ្សារវៀតណាមដោយគ្មានពន្ធដល់អាម៉េរិក។ រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ៕
ដោយ : សិលា