លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :

១- កិច្ចការពារបូរណភាពទឹកដីក៏ជារឿងជាតិ = ឯការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិក៏ជារឿងជាតិដែរ។
២- រឿងទាំង២គឺជារឿងពាក់ព័ន្ធនិងជាតិ = ត្រូវដោះស្រាយព្រមៗគ្នាទាំង២រឿងតែម្តង។
៣- ថៃកោះហៅក្រុមហ៊ុនហ្គោហ្គុលដើម្បីឲ្យកែផែនទី = ត្រូវក្រុមហ៊ុនបដិសេធ? គួរឲ្យអាម៉ាស់មុខណាស់។
៤-  សៀមហាមឃាត់ខ្មែរមិនឲ្យបង់ក្រមារមានរូបទង់ជាតិខ្មែរ = ចុះឃើញសៀមពាក់អាវលឿងនិងមានរូបថតស្តេចសៀមផងនោះយ៉ាងម៉េចវិញ?
៥- សៀមវាដើរខ្សែរលើខ្មែរ = ការខ្លះខ្មែរធ្វើសៀមមកហាមឃាត់ ចំពោះករណីខ្លះដែលសៀមធ្វើខុសគួរយោធាខ្មែរយើងមានប្រតិកម្មដែរកុំឲ្យយូរៗទៅវាទៅជាទម្លាប់។
៦- រឿងឧក្រឹដ្ឋកម្មឆ្លងដែនកើតឡើងនៅថៃខ្លាំងក្លាណាស់ដូចដែលអង្គការសហប្រជាជាតិបានព្រមានថៃឲ្យឆ្លើយសំណួរអង្គការសហប្រជាជាតិ = មិនមែនមកពីកម្ពុជាមានឧក្រឹដ្ឋកម្មខ្លាំងនៅជាយដែនខ្មែរដូចអាជនក្បត់ជាតិ៣ជំនាន់ថាចោទលើខ្មែរទេ?
៧- សៀមបានយករបាំសៀមមករាំនៅក្នុងបរិវេណប្រាសាទតាមាន់ធំនោះ = យ៉ាងម៉េចដែរ មិនបង្ហាញពីអត្តសញ្ញាណថៃទេឬ?
៨- ការដែលក្រុមហ៊ុនហ្គោហ្គុលមិនព្រមផ្លាស់ប្តូរទីតាំប្រាសាទតាមាន់ធំទៅក្នុងទឹកដីថៃ = ធ្វើឲ្យថៃមានក្តីអាម៉ាស់យ៉ាងខ្លាំងចំពោះមុខអន្តរជាតិនិងពិភពលោក។
៩- ការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិគឺរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើយ៉ាងពិតប្រាកដ = ទណ្ឌិតក្បត់ជាតិនិយាយថាត្រូវធ្វើនោះគ្រាន់តែថាចាក់បណ្តោយតាមរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ។
១០- ចរចាទ្វេរភាគីក៏កម្ពុជាធ្វើ តែមិនជជែកពីតំបន់៤ចំណុចទេ = តំបន់៤ចំណុចត្រូវទៅតុលាការយុត្តិធម៌អន្តរជាតិ ថៃកុំខ្លាច? ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print