ប្រះឃើញក្មេងប្រុសអាយុ១០ឆ្នាំលង់ទឹកស្រះនៅវត្ដស្ទឹងមានជ័យចាស់ស្លាប់ មិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវត្ដស្ទឹងមានជ័យចាស់ ខណះពេលប្រទះឃើញក្មេងប្រុសអាយុ១០ឆ្នាំម្នាក់លង់ទឹកស្លាប់ក្នុងទឹកស្រះដោយមិនទាន់ដឹងពីមូលហេតុ ផ្អើលសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌ាមានពីម្ដាយជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់បានបាត់កូនប្រុសរបស់គាត់តាំងពីវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី០៧ មិនឃើញមកផ្ទះឡើងដោយរកមិនឃើញ លុះរហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃទី០៨ ខែកក្កដា នេះ ក៏ផ្អើលមានករណីប្រទះឃើញក្មេងប្រុសលង់ទឹកស្លាប់នៅស្រះទឹកស្ទឹងមានជ័យចាស់ ភ្លាមនោះរូបគាត់ក៏ប្រញ៉ាបមកមើល ក៏ឃើញថាក្មេងប្រុសរូបនោះជាកូនរបស់គាត់។ រូបគាត់ពិតជាស្លុតចិត្តខ្លាំងណាស់មិនគួរណាកូនរបស់គាត់លង់ទឹកស្លាប់បែបនេះសោះ ។ បន្ទាប់មកក៏ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះដល់ចំណុចកើតហេតុធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ អោយដឹងថាជាករណីអ្វីអោយប្រាកដ។

...

បច្ចុប្បន្នសពក្មេងប្រុងខាងលើត្រូវបានសមត្ថកិច្ចជំនាញផ្នែក ផ្នែកកោសលវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងពិនិត្យថាជាករណីលងុទឹកប្រាកដរឺអត់ ជំហានដំបូងប្រជាពលរដ្ឋសង្ស័យថាជាករណីលង់ទឹក ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print