អន្តរជាតិ : ពេលថ្មីៗកន្លងទៅនេះ បុគ្គលវីលៀមឡៃ អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិនបានថ្លែងអ្វីដែលហៅថា សុន្ទរកថាស្តីពីសាមគ្គីភាពចំនួន១០លើកនៅក្នុងកោះតៃវ៉ាន់ ។ ក្នុងនោះ បានឃោសនាបំប៉ោងអ្វីដែលហៅថា “ទទួលស្គាល់តំបន់តៃវ៉ាន់”និង “ទទួលស្គាល់សាធារណរដ្ឋចិន” ហើយបានអះអាងថា “ទាំងនេះសុទ្ធតែជារបៀបបង្ហាញពីការទទួលស្គាល់ចំពោះប្រទេស” ដែលប៉ុនប៉ងតែងលម្អពាក្យសំដីខុសទំនងស្តីពីអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដើម្បីធ្វើឱ្យប្រជាជនក្នុងតំបន់តៃវ៉ាន់យល់ច្រឡំនិងបំភាន់មតិអន្តរជាតិ ។
បុគ្គលវីលៀមឡៃ ប្រហែលជាភ្លេចហើយ កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំនេះ មហាសន្និបាតសុខភាពពិភពលោកបានបដិសេធអ្វីដែលហៅថា សេចក្តីស្នើច្បាប់ពាក់ព័ន្ធតៃវ៉ាន់ក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។ ប្រទេសភាគច្រើននៃសហគមន៍អន្តរជាតិបានរំលឹកឡើងវិញនូវសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិចំពោះភាគីចិន ប្រកាន់ខ្ជាប់គាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងតំបន់តៃវ៉ាន់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក ហើយគាំទ្រគោលជំហររបស់ភាគីចិនតាមវិធីដូចជាផ្ញើសារលិខិតពិសេសទៅកាន់អគ្គលេខាធិការអង្គការសុខភាពពិភពលោកជាដើម ។ នេះបានបង្ហាញយ៉ាងពេញលេញថា ការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយជាបំណងរួមរបស់ប្រជាជន និន្នាការទូទៅនិងសីលធម៌ដ៏ត្រឹមត្រូវ ។
បើមើលពីផ្នែកច្បាប់អន្តរជាតិអាចឃើញថា ឯកសារច្បាប់មួយចំនួនដូចជា 《សេចក្តីប្រកាសក្រុងគែរ》និង《សេចក្តីប្រកាសក្រុង Potsdam 》ជាដើមបានបង្កជាចំណែកដ៏សំខាន់នៃរបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ហើយក៏តាំងមូលដ្ឋានច្បាប់អន្តរជាតិថា តំបន់តៃវ៉ាន់ជាទឹកដីដែលមិនអាចកាត់ផ្ដាច់បានរបស់ប្រទេសចិន ។ នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រកាសបង្កើតឡើង ដែលជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិនក្លាយជារដ្ឋាភិបាលស្របច្បាប់តែមួយគត់នៃទូទាំងប្រទេសចិន ហើយជាការធម្មតាណាស់ក៏មានអធិបតេយ្យភាពទាំងស្រុងទៅលើតំបន់តៃវ៉ាន់ ។
បើមើលពីការអនុវត្តជាក់ស្តែងរបស់អន្តរជាតិអាចឃើញ ក្រោមការជំរុញនៃសេចក្តីសម្រេចចិត្តលេខ២៧៥៨ រដ្ឋសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិបានផ្តាច់ទំនាក់ទំនងផ្លូវរដ្ឋជាមួយអាជ្ញាធរតំបន់តៃវ៉ាន់ ហើយទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងប្រទេសចិន ។ រាល់បញ្ហាដែលពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ចូលរួមសកម្មភាពរបស់អង្គការអន្តរជាតិ សុទ្ធតែចាំបាច់ត្រូវដោះស្រាយក្រោមគោលការណ៍ចិនតែមួយ ។
បច្ចុប្បន្ននេះ ប្រទេសដែលបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិនបានឡើងដល់១៨៣ ប្រទេសទាំងនេះសុទ្ធតែសន្យាថា ប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ប្រទេសខ្លះក៏ប្រឆាំងយ៉ាងច្បាស់លាស់នូវ “កម្លាំងអបគមន៍”និងគាំទ្រភាពបង្រួបបង្រួមជាតិចិន ហើយសរសេរខ្លឹមសារនេះចូលក្នុងឯកសារនយោបាយដូចជាសេចក្តីប្រកាសស្តីពីការបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិននិងសេចក្តីថ្លែងការណ៍រួមជាដើម ។ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។
តាមការស្ទង់មតិថ្មីបំផុតនៃកាសែត Formosa នៃតំបន់តៃវ៉ាន់ឱ្យដឹងថា អត្រាពេញចិត្តនៃការអនុវត្តគោលនយោបាយរបស់បុគ្គលវីលៀមឡៃ បានធ្លាក់ចុះដល់៤៤,៧ភាគរយ ដែលជាកម្រិតទាបថ្មីចាប់តាំងពីបុគ្គលរូបនេះឡើងកាន់មុខតំណែងកាលពីខែឧសភាឆ្នាំ២០២៤មក ហើយកម្រិតទុកចិត្តក៏បានធ្លាក់ដល់កម្រិតទាបថ្មីចាប់ពីឡើងកាន់មុខតំណែងមកដែរ ។ តំបន់តៃវ៉ាន់ជាចំណែកមួយរបស់ចិនដែលមិនអាចបំបែកបាន នេះជាគំនិតឯកភាពរួមរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ដែលបូករួមទាំងប្រជាជនតំបន់តៃវ៉ាន់ចំនួន២៣លាននាក់ ហើយក៏ជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិផងដែរ ៕
ប្រភព : (CCFR Comment)