សេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីមានជនអនាមិកលួចបង្កើតគណនីតេឡេក្រាមក្លែងក្លាយដាក់ឈ្មោះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ រួចឆាតឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការវេប្រាក់ឲ្យខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា៖ ថ្មីៗនេះមានជនអនាមិកបង្កើតគណនីតេឡេ ក្រាម (Telegram) ឈ្មោះ“ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ”ដោយភ្ជាប់រូបភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រើ USERNAME@POLICE_ACCP បានឆាតទំនាក់ទំនងទៅបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដើម្បីទារប្រាក់ និងឱ្យវេរប្រាក់ឲ្យខ្លួន(គណនីក្លែងក្លាយ)កន្លងមក។ ឆ្លើយតបករណីនេះអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូមធ្វើការបំភ្លឺ និងជម្រាប ជូនដល់សាធារណៈជនជ្រាបថា៖ គណនីតេឡេក្រាមដែលមានឈ្មោះ “ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ” ខាងលើ មិនមែនជាគណនីផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយ មានជ័យ នោះទេ ។ ហេតុដូច្នេះសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមកុំមានការភាន់ច្រឡំ ដែលនាំឲ្យមានការខាតបង់ដោយប្រការណាមួយ ។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងធ្វើការស្រាវជ្រាវលើ ម្ចាស់គណនីតេឡេ ក្រាមក្លែងក្លាយខាងលើ ដើម្បីចាត់ការតាមនីតិវិធី ។

អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទទួលជ្រាបជាព័ត៌មាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print