តុលាការថៃចេញដីកាចាប់ខ្លួន អ្នកឧកញ៉ា កុក អាន និងសមត្ថកិច្ចថៃចុះទៅឆែកឆេរផ្ទះនៅក្បែរក្រុងបាងកក ដកហូតបានរថយន្ដស៊េរីទំនើប និងលុយជាង២៧លានបាត

ចែករំលែក៖

ប្រទេសថៃ ៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ តុលាការថៃ និងសមត្ថកិច្ចថៃ បានយកដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុតប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ដោយបានធ្វើការរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង២៧លានបាត។

សូមជម្រាបថា ក្រោយប្រើយុទ្ធសាស្រ្តវៃកម្ពុជា គ្រប់ច្រកតែមិនទាន់អាចទៅរួច ពេលនេះថ្នាក់ដឹកនាំថៃ បានចាប់ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំ និងអ្នករកស៊ីមានឈ្មោះល្បីនៅកម្ពុជា។
Don’t Thai to me ! នេះជាពាក្យដែលពិភពលោកស្គាល់គ្រប់គ្នា ពីព្រោះតែល្បិចខ្លាំង ពូកែភូត ពូកែបោក ពូកែប្រឌិត និងពូកែលាបពណ៌ជាដើម។
ចាំមើលតើប្រទេសមួយនេះ ចង់ប្រើយុទ្ធសាស្រ្តអ្វីទៀត ដើម្បីចង់វាយប្រហារជាតិយើង?
សូមបញ្ជាក់ថា ៖ កន្លងទៅប្រទេសកាណាដា បានព្រមានពលរដ្ឋរបស់ខ្លួនពីការធ្វើដំណើរទៅកាន់ប្រទេសថៃ, លើកឡើងពីអំពើហិង្សា និងអសន្តិសុខ ។
រដ្ឋាភិបាលកាណាដា បានចេញសេចក្ដីប្រកាសអាសន្នបន្ទាន់មួយ ព្រមានពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងការធ្វើដំណើរទៅកាន់ខេត្តភាគខាងត្បូងរបស់ប្រទេសថៃ និងត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានអស្ថិរភាព និងភាពតានតឹងដែលកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រ Travel and Tour world នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការធ្វើដំណើរនៅមជ្ឈិមបូព៌ា រដ្ឋាភិបាលកាណាដាបានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនមកអាស៊ីអាគ្នេយ៍វិញ ដោយបានចេញការព្រមានថ្មីសម្រាប់ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងតំបន់។ ការព្រមាននេះបានបញ្ជាក់ថា ទោះបីជាថៃមានកន្លែងទាក់ទាញជាច្រើនក៏ដោយ ក៏ហានិភ័យផ្នែកសុវត្ថិភាពនៅតែកើតមាននៅក្នុងផ្នែកខ្លះនៃប្រទេសនេះ។ សេចក្ដីប្រកាសអាសន្ននោះបានសង្កត់ធ្ងន់ជាពិសេសលើខេត្តភាគខាងត្បូង ដែលជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ដោយសារតែការកើនឡើងនៃអំពើហិង្សា និងការប្រកាសដាក់តំបន់ទាំងនោះក្រោមច្បាប់អាជ្ញាសឹក។ អាជ្ញាធរកាណាដាបានណែនាំពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ទាំងនោះ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលកាណាដាក៏បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ឬគ្រោងនឹងទៅទស្សនា ត្រូវចុះឈ្មោះជាមួយស្ថានទូត និងតាមដានព័ត៌មានក្នុងស្រុកយ៉ាងប្រុងប្រញ័ត្ត ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពសន្តិសុខ។ គួរ បញ្ជាក់ ថា ការព្រមាននេះ កើតឡើងចំពេលដែលប្រទេសថៃកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកនយោបាយផ្ទៃក្នុង បន្ទាប់ពីមានការបែកធ្លាយឃ្លីបសំឡេង ដែលនាំឲ្យគណបក្សមួយដកខ្លួនចេញពីសម្ព័ន្ធរដ្ឋាភិបាល និងមានការអំពាវនាវឲ្យមានការតវ៉ាប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីក្មេងសេចក្តី ដែលបច្ចុប្បន្នមានតំណែងត្រឹមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print