នគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ ០២នាក់​ ដែលធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ​ (ប៉ិនប៉ងមិន​បាន​សម្រេច​)

ចែករំលែក៖

ខេត្តស្វាយរៀង: កំលាំងនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ ០២នាក់​ ដែលធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ​ (ប៉ិនប៉ងមិន​បាន​សម្រេច​)។

នគរបាលក្រុងបាវិត បានអោយដឹងថា កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលព័ត៌មានតាមរយ:បណ្តាញសង្គមហ្វេសប៊ុក បានសរសេរបង្ហោះខ្លឹមសារថា សូមបងប្អូនធ្វើដំណើរនៅពេលយប់ជ្រៅមានការប្រុងប្រយត្ន័ផងមានករណីចោរប្លន់ម៉ូតូ បង្កដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូ ០១គ្រឿង ដែលធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ ស្ថិតក្នុងភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត។

ក្រោយទទួលបានទទួលព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង  កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ  រហូតដល់វេលាម៉ោង ២៣ និង ៣៥ នាទី យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដដែល ខណៈដែលកម្លាំងនគរបាលយើង ចេញល្បាតក្នុងមូលដ្ឋាន ក៏បានប្រទះឃើញមុខសញ្ញាដែលជាជនសង្ស័យចំនួន ០២នាក់ ជនជាតិវៀតណាម រួមនិងវត្ថុតាងធ្វើសកម្មភាព (ម៉ូតូ ជិះធ្វើសកម្មភាព) ពេលឃេីញសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានព្យាយាមរត់គេចខ្លួន ក៏ត្រូវបានសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋឃាត់ខ្លួនបានតែម្តង។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង​ ០២នាក់ បាន​ឆ្លើយ​សារភាព​ថាខ្លួន​ ​និងបក្សពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ កាលពីទាបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ប្រាកដមែន ព្រមទាំងបានដកហូតម៉ូតូធ្វើ សកម្មភាព ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាង  ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print