អ៊ីរ៉ង់មិនប្រឆាំងនឹងការបន្តកិច្ចចរចាជាមួយអាមេរិកទេ ប៉ុន្តែទំនាក់ទំនងទ្វេភាគីស្ថិតក្នុងវិបត្តិ ដែលភាគច្រើនដោយសារអ្វីដែលលោកហៅថាសកម្មភាពរបស់អ៊ីស្រាអែលចំពោះអ៊ីរ៉ង់ និងតំបន់។
កាលពីថ្ងៃទី 7 ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បាននិយាយថា ទីក្រុងតេអេរ៉ង់ មើលឃើញថាគ្មានបញ្ហាក្នុងការបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា តម្រូវការជាមុនគឺការស្តារទំនុកចិត្តរវាងភាគីទាំងពីរឡើងវិញ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក Tucker Carlson ប្រធានាធិបតី Pezeshkian បាននិយាយថា អ៊ីរ៉ង់មិនជំទាស់នឹងការបន្តកិច្ចចរចាជាមួយអាមេរិកនោះទេ ប៉ុន្តែលោកបានកត់សម្គាល់ថាទំនាក់ទំនងទ្វេភាគីបច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិ ដែលភាគច្រើនដោយសារតែអ្វីដែលលោកហៅថា សកម្មភាពរបស់អ៊ីស្រាអែលចំពោះអ៊ីរ៉ង់ និងតំបន់។
ក្នុងកិច្ចសម្ភាសមួយចេញផ្សាយកាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ប្រធានាធិបតីនៃប្រទេសអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា អ៉ីស្រាអែលដែលបានធ្វើសង្រ្គាមរយៈពេល១២ថ្ងៃជាមួយអ៉ីរ៉ង់ បានប៉ុនប៉ងធ្វើឃាតរូបលោក។
ឆ្លើយតបចំពោះលោក Tucker Carlson ជាអ្នកព័ត៌មានអាមេរិកល្បីឈ្មោះម្នាក់ ដែលបានសួរថា តើលោក Pezeshkian បានជឿថា អ៉ីស្រាអែលបានព្យាយាមសម្លាប់រូបលោកដែរឬអត់នោះ លោកប្រធានាធិបតីអ៉ីរ៉ង់ បាននិយាយដូច្នេះថា «ពិតហើយ ពួកគេបានប៉ុនប៉ងធ្វើបែបនោះ ប៉ុន្តែទទួលបរាជ័យ។ អ៉ីស្រាអែលបានព្យាយាមឆក់យកជីវិតខ្ញុំ។ ខ្ញុំបានចូលរួមក្នុងកិច្ចប្រជុំមួយ… ពួកគេព្យាយាមទម្លាក់គ្រាប់បែកលើទីតាំង ដែលពួកយើងកំពុងតែរៀបចំកិច្ចប្រជុំនោះ»។
កាលពីថ្ងៃទី១៣ ខែមិថុនា អ៉ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកក្នុងទ្រង់ទ្រាយធំប្រឆាំងប្រទេសអ៉ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធា និងអ្នកវិទ្យាសាស្រ្តកំពូលៗរបស់អ៉ីរ៉ង់។ អំឡុងសង្រ្គាម កាលពីថ្ងៃទី១៦ ខែដដែល នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ពុំបានបដិសេធឡើយ ចំពោះផែនការធ្វើឃាតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដោយអះអាងថា វានឹងបញ្ចប់ជម្លោះ បន្ទាប់ពីមានសេចក្តីរាយការណ៍លេចឡើងពេលនោះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំទាស់ការធ្វើយ៉ាងដូច្នោះ។
អ៉ីរ៉ង់និងអ៉ីស្រាអែលបានឈានដល់បទឈប់បាញ់ នៅថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីមនុស្សជាង៩០០នាក់ បានស្លាប់ នៅខាងអ៉ីរ៉ង់ និង២៨នាក់ ក៏បានស្លាប់នៅខាងអ៉ីស្រាអែល។ លោក Khamenei ទើបតែបានបង្ហាញវត្តមានជាសាធារណៈឡើងវិញ ជាលើកដំបូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គិតចាប់តាំងពីសង្រ្គាមជាមួយអ៉ីស្រាអែល៕
រូបថត: TTXVN