នារីម្នាក់បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវបណ្ដាលអោយរថយន្តខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានបើកបររថយន្ត KIA VISTO ទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅខាងជើងគល់ស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត KIA VISTO ពណ៌ស ១គ្រឿង ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6041 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម ក្មុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវនៅគល់ស្ពានអាកាសក្បាលថ្នល់ពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទាតទៅកាត់ទទឹងផ្លូវ និងដាច់កាឡេកង់ខាងមុខខាងស្តាំ ព្រមទាំងបែកកញ្ចក់មុខថែមទៀត។  ភ្លាមៗនោះនារីម្នាក់ដែលជាអ្នកបើកបររថយន្តនោះបានបើកទ្វារចេញមកក្រៅ រួចហើយគេចចេញពីកន្លែងកើតហេតុបាត់ទៅ ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print