ឃាត់យានយន្តចំនួន ០៨គ្រឿង ក្រោមឥទិ្ធពលជាតិស្រវឹង រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីចូលរួមអនុវត្តការងារចរាចរណ៍ផ្លូវគោកក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ កម្លាំងនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់គោលដៅអនុវត្តចំពោះអ្នកបើកបរយានយន្តក្រោមឥទិ្ធពលជាតិស្រវឹង។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់អនុវត្តត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹងនៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដល់ម៉ោង០២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅលើបណ្តោយផ្លូវ២១៧ មុខសាលាខណ្ឌដង្កោ ស្ថិតនៅភូមិថ្ម៏ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានកម្លាំងចូលរួមសរុប៥១នាក់ ក្នុងនោះកម្លាំងនគរបាលការិយាល័យចរាចរណ៍ចំនួន២៨នាក់ និងកម្លាំងនគរបាលខណ្ឌដង្កោចំនួន២៣នាក់ ក្រោមការដឹកនាំលោកឧត្តមសេនីយ៍ទោ សៀម សុត្ថាវុធ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ អែល សំណាង នាយរងការិយាល័យចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ទោ អ៊ូច សុខដូរ៉ា លោកវរសេនីយ៍ទោ ស៊ិន កុសល អធិការរងខណ្ឌដង្កោ។

របាយការណ៍ដដែលបន្តថា ៖ លទ្ធផល មានយានយន្តឆ្លងកាត់ចំនួន ៨៥គ្រឿង និងឃាត់យានយន្តល្មើសជាតិស្រវឹងចំនួន ០៩គ្រឿង (រថយន្ត០៤គ្រឿង, ម៉ូតូ០៥គ្រឿង) ក្នុងនោះរថយន្ត១គ្រឿង បានបង់ផាកពិន័យនៅនឹងកន្លែង នៅយានយន្តចំនួន០៨គ្រឿងផ្សេងទៀតនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីតម្រូវឱ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយបង់ផាកពិន័យតាមច្បាប់៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print