ភ្នំពេញ ៖ «អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី៤៩% មកនៅត្រឹម៣៦% ពោលគឺបានថយចុះចំនួន១៣% ធ្វើឱ្យកម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំង១៤ ដែលបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងខាងលើ។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត»។ នេះបើយោងតាមការ (ដកស្រង់ចេញពីខ្លឹមសារក្នុងសន្និសីទសារព័ត៌មានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមុិញ) ៕
ដោយ ៖ សិលា