ព្រះករុណាព្រះមហាក្សត្រ៖ ដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ពិធីរុក្ខទិវាជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិដ៏មួយសំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្ស ធម្មជាតិស្របតាមគោលនយោបាយជាតិក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រកដ៏សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទ រក្សាទឹក និងជីវចម្រុះទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យកុសល្យដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ។

«ដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង»។ នេះជាទស្សនាទាន ដែលព្រះករុណាព្រះមហាក្សត្រ បាន លើកឡើង នា «ព្រះរាជពិធីរុក្ខទិវា» នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី៩ ខែកក្កដា។
សូមអបអរសាទរបុណ្យរុក្ខទិវា ខួបលើកទី៧៣ (៩ កក្កដា ១៩៥២ – ៩ កក្កដា ២០២៥)

ព្រះរាជពិធី «រុក្ខទិវា» ប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ស្ថិតនៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print