រថយន្តបេីកឆ្លងផ្លូវត្រូវម៉ូតូបុករបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តស្តារិចបេីកបរដោយជនជាតិចិនបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូជិះបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់​ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤៤នាទីថ្ងៃទី០៨​ ខែកក្កដា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤​ ភូមិអង្គកែវ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស្តារិចមួយគ្រឿងបេីកបរដោយជនជាតិចិនធ្វេីដំណេីរចេញពីផ្លូវបេតុងរួចឆ្លងផ្លូវជាតិលេខ៤ខណៈបានបន្តិចស្រាប់តែមានបុរសម្នាក់ជិះម៉ូតូវីវ៉ា​ ធ្វេីដំណេីរតាមបណមតោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះសន្លប់បាត់បង់ស្មារតី(របួសក្បាល)ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print