ភ្នំពេញ÷ នាថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៤ ទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌ ដូនពេញ បានបង្ក្រាបក្មេងទំនើងចំនួន០២ក្រុម ដោយបានឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សា ដោយជិះម៉ូតូដេញវាយគ្នាទៅវិញទៅមក ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។
ឃាត់ខ្លួនក្មេងទំនើង២នាក់រួមមាន៖ ១. ឈ្មោះ សូ វិទូ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០ ផ្លូវលេខ១៨ ភូមិបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅនិង២. ឈ្មោះ វង្ស វិច្ឆិកា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២ ផ្លូវលំ ភូមិដើមស្លែង សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ។
...
បច្ចុប្បន្នក្មេងទំនើងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំ៕