អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ៨ ខែ កក្កដា តាម ម៉ោង ក្នុង តំបន់ លោក Li Qiang នាយករដ្ឋមន្ត្រី ចិន បាន ជួបសន្ទនា ជាមួយ លោក António Guterres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ នៅទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បាន ថ្លែងថា ប្រទេស ចិន មាន ឆន្ទៈ បង្កើន ការទាក់ទង និង កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ជាមួយ អង្គការ សហប្រជាជាតិ ដើម្បី រួមគ្នា ជំរុញ ឱ្យ សណ្តាប់ ធ្នាប់ អន្តរជាតិ អភិវឌ្ឍ ទៅរក ទិស កាន់តែសមហេតុផល និង មានយុត្តិធម៌ ។ ភាគីចិន គាំពារ យ៉ាង ម៉ឺងម៉ាត់ ចំពោះ ឋានៈ ជា ស្នូល របស់ អង្គការ សហប្រជាជាតិ ក្នុង អភិបាលកិច្ច សកល មាន ឆន្ទៈ ធ្វើ ការ ជាមួយ ភាគីនានា ដើម្បី អនុវត្ត ពហុភាគីនិយម ពិតប្រាកដ និង ជំរុញ បុព្វហេតុ គ្រប់ ផ្នែក របស់ អង្គការ សហប្រជាជាតិ ឱ្យ ដំណើរការ កាន់តែ ល្អ ប្រសើរ ។ ប្រទេសចិន នឹង បន្ត គាំទ្រ អង្គការ សហប្រជាជាតិ ឱ្យ ដើរ តួនាទី ពិសេស ក្នុង ការ បន្ថយ ស្ថានការណ៍ តានតឹង ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក António Guterres បាន ថ្លែង អំណរគុណ ចំពោះ ភាគី ចិន ដែលបាន ប្រកាន់ ខ្ជាប់ ពហុភាគីនិយម អស់កាលជាយូរមក និងបាន គាំទ្រ យ៉ាង មុតមាំ ដល់ ការងារ នៃ អង្គការ សហប្រជាជាតិ ។ ប្រឈម មុខ នឹង សភាពការណ៍ អន្តរជាតិ បច្ចុប្បន្ន អង្គការ សហប្រជាជាតិ រំពឹងទុកថា នឹង ចាត់ទុក ខួប ៨០ ឆ្នាំ នៃ ការបង្កើត អង្គការ ជា ឱកាស មួយ ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការ ជាមួយភាគីចិន គាំពារ កិត្យានុភាព នៃ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និង ច្បាប់ អន្តរជាតិ , គាំទ្រ ពហុភាគីនិយម , និង ប្រឆាំង ឯកតោភាគីនិយម , រួមគ្នា ឆ្លើយតបនឹង បញ្ហា សកលដូចជា ការប្រែប្រួល អាកាសធាតុជាដើម , ក៏ ដូចជា បង្កើន ការធ្វើអភិបាលកិច្ចសកល ចំពោះ បញ្ញាសិប្បនិម្មិត ដើម្បី ជំរុញ ឱ្យ ពិភពលោក អភិវឌ្ឍ ដោយសន្តិភាព ៕
ដោយ ៖ សិលា