កិត្តិសង្កហបណ្ឌិត គន់ គីម បើកកិច្ចប្រជុំពិនិត្យលើរបៀបវរៈក្នុងនាមជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ានឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ÷ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥អញ្ជើញជាអធិបតីភាព កិច្ចប្រជុំពិនិត្យលើរបៀបវរៈចំនួនពីរ÷ទី១ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ានឆ្នាំ២០២៥ និងទី២ កិច្ចប្រជុំពិនិត្យបូកសរុបការងារឆមាសទី១ និងស្តាប់របាយការណ៍សកម្មភាពការងារ។ កិច្ចប្រជុំព្រឹកនេះ មានការអញ្ជើញចូលរួមពី អនុប្រធានទី២ គ.ជ.គ.ម, អនុប្រធាន គ.ជ.គ.ម, អគ្គលេខាធិការ, អគ្គលេខាធិការរង, លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

លោក គីម វីរៈ អគ្គលេខាធិការ(គ.ជ.គ.ម)បានអានរបាយការណ៍ស្ថានភាពទូទៅនៃគ្រោះមហន្តរាយគ្រោះមហន្តរាយធម្មជាតិនៅកម្ពុជាថា  ចាប់តាំងពីសប្តាហ៍ទី២ នៃខែឧសភា រួមជាមួយការទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី និងសម្ពាធទាប ក្នុងខែ មិថុនា ដែលបង្កឱ្យមានភ្លៀងថ្នាក់ក្នុងបរិមាណច្រើននៅតាមភូមិសាស្ត្រមួយចំនួន និងបានបង្កឱ្យមានជំនន់រហ័សលិចលង់ក្នុងកម្រិតតិចតួចនៅតាមបណ្តាខេត្ត ភាគពាយ័ព្យ ភាគឦសាន និងតំបន់ភាគខាងជើង។មូលដ្ឋានរងគ្រោះ៖លិចបរិវេណផ្ទះ១៥៨ខ្នង,បាក់ផ្ទះ ១ខ្នងចូលក្នុងទឹក លិចស្រូវ(៧ខេត្ត) ៩.៥៥៧ហិកតា  និងខូចខាត ២.១០១ ហិកតា បាក់ដាច់ផ្លូវលំ ៥កន្លែង លិចស្ពាន៣ និងខូចខាត ២កន្លែងរងគ្រោះស្លាប់២នាក់ (ស្រី១)សរុបរួមក្នុង១៤ខេត្ត មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ ស្ទឹងត្រែង កោះកុង កណ្តាល ពោធិ៍សាត់ ព្រះសីហនុ កំពង់ចាម តាកែវ និងខេត្តព្រៃវែង ។

លោកអគ្គលេខាធិការបន្តថា ខ្យល់កន្ត្រាក់ព្យុះទី១ក្នុងតំបន់ដែលបានកើតឡើង ចំនួន ១៩០លើក នៅមូលដ្ឋានរាជធានី ខេត្ត រងគ្រោះរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៩៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥.៥០០ខ្នង,របើកដំបូលសាលារៀន ៣៦អគារ ដួលរលំតូបលក់ដូរ ២១ អគារដ្ឋបាល កុដិ ព្រះវិហារ ១៩កន្លែង អគារគ្រូស្នាក់នៅ ២កន្លែង អគារកងទ័ព  ៤កន្លែង  ដួលរលំអង់តែនវិទ្យុទាក់ទង ១ និងរងថ្នាក់រន្ទះបាញ់កើតមានចំនួន ៦៨លើក នៅមូលដ្ឋានខេត្តចំនួន ២០ផងដែរ។

កិត្តិសង្គហបណ្ឌិត គន់ គីម កោតសរសើរនិងវាយតម្លៃខ្ពស់ដល់មន្រ្តីក្រោមឱវាទនិងដៃគូរបពាក់ព័ន្ធនានា ក្នុងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់សម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយនៃក្រសួង ស្ថាប័នជំនាញ ក្នុងការត្រៀមរៀបចំ និងការអន្តរាគមន៍ឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ និងបញ្ហាតានតឹងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលអាចកើតមានក្នុងរដូវវស្សាខាងមុខ។

ទេសរដ្ឋមន្រ្តីគន់ គីម បន្តថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ក្នុងការត្រួតពិនិត្យការរៀបចំ និងបញ្ហាប្រឈមនៅតាមមូលដ្ឋាននីមួយៗ សម្រាប់ការឆ្លើយតបក្នុងហេតុការណ៍គ្រោះមហន្តរាយ។ ត្រួតពិនិត្យលើការអនុវត្ត ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨បន្តទៀត។ ទេសរដ្ឋមន្រ្តីគន់ គីម ឱ្យដឹងថាក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករក និងសង្គ្រោះទាំង១៦កង ក្នុងការហ្វឹកហ្វឺនបំប៉នជំនាញជួយ សង្គ្រោះ ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នថ្នាក់តំបន់អាស៊ាន ២០២៥ និងការត្រៀមអន្តរាគមន៍ជួយសង្គ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយ,ពង្រឹងសមត្ថភាព និងលទ្ធភាពនៃការឆ្លើយតប និងផ្តល់អំណោយសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ច សហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា អង្គការដៃគូ និងវិស័យឯកជន។

...

កិត្តិសង្គហបណ្ឌិត គន់ គីម លើកឡើងពីការរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥ និងពិនិត្យលទ្ធភាពសម្រាប់កិច្ចសហការក្នុងការរៀបចំវេទិកា ស្តីពីការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្រប ខណ្ឌសហប្រជាជាតិ និងអន្តរជាតិ សម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌការងារសេនដាយ ២០១៥-២០៣០ និងត្រៀមរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នអាស៊ានឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដា និងរៀបចំកិច្ច ប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ នៅ ក្នុងខែតុលាឆ្នាំ២០២៥ខាងមុខនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print