បទវិភាគ៖ “កិច្ចសហប្រតិបតិ្តការប្រទេសBRICS ធំ”បានផ្តល់វេទិកាដល់ប្រទេសសកលខាងត្បូងក្នុងការចូលរួមអភិបាលកិច្ចសកល

ចែករំលែក៖

អន្តរជាតិ ៖ កាលពីថ្ងៃទី ៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបលើកទី១៧នៃថ្នាក់ដឹកនាំប្រទេសBRICS បានបិទបញ្ចប់នៅក្រុងRio de Janeiroប្រទេសប្រេស៊ីល ។ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមបីចំណុច ពោលគឺគាំពារ សន្តិភាពស្ថិរភាពពិភពលោក ពង្រីកកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច និងជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ ជុំវិញប្រធានបទដូចជាការជំរុញអភិបាលកិច្ចនិងកំណែទម្រង់សកលជាដើម ព្រមទាំងបានប្រកាសពីវិធានការជាច្រើនដើម្បីគាំទ្រកិច្ចសហប្រតិបតិ្តការប្រទេស BRICS និងការអភិវឌ្ឍនៃប្រទេសសកលខាងត្បូង ដែលបានបណ្តាលឱ្យសហគមន៍អន្តរជាតិមានការពិភាក្សាយ៉ាងសកម្ម ។

កិច្ចប្រជុំលើកនេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីក្លាយជារដ្ឋសមាជិកថ្មីនិងប្រទេសចំនួន ១០បានក្លាយជាដៃគូរបស់ប្រទេសBRICS។ បច្ចុប្បន្ននេះ យន្តការសហប្រតិបតិ្តការBRICSបានក្លាយជាក្របខណ្ឌ“ប្រទេសBRICSធំ”ដែលមានរដ្ឋសមាជិកចំនួន១១មកពីទ្វីបអាស៊ី អាហ្វ្រិក អាមេរិកឡាទីននិងអឺរ៉ុប ចំនួនប្រជាជនសរុបនៃ“ប្រទេស BRICSធំ”លើសពីពាក់កណ្តាលនៃប្រជាជនសរុបនៅទូទាំងពិភពលោក ទំហំសេដ្ឋកិច្ចសរុបត្រូវជាជិត៣០ភាគរយនៃសេដ្ឋកិច្ចសកល ហើយបើគិតតាម កម្លាំង បញ្ជាទិញនៃទំហំសេដ្ឋកិច្ចសរុបមានចំនួនលើសពីប្រទេស G៧ ។
ខណៈពេលកិច្ចប្រជុំកំពូលលើកនេះបានបើកធ្វើ ពិភពលោកបានកើតមានបម្រែបម្រួលជាច្រើន។ អាមេរិកបានបំផុសសង្គ្រាមពាណិជ្ជកម្មនៅទូទាំងពិភពលោក ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ព្រមពេលជាមួយគ្នានេះ តំបន់មួយចំនួននៅតែកើតមានសង្គ្រាមដដែល កិត្យានុភាពនិងតួនាទីរបស់យន្តការពហុភាគីត្រូវបានកាត់បន្ថយ ។ បណ្តាភាគីនានា បានចាប់អារម្មណ៍ជា ទូទៅថា ការធ្វើកំណែទម្រង់ចំពោះប្រព័ន្ធអភិបាលកិច្ចសកលកាន់តែមានភាពចាំបាច់និងកាន់តែបន្ទាន់ ។ ក្នុងនាមជា“ក្រុមទីមួយ”នៃប្រទេសសកលខាងត្បូង ប្រទេសBRICSមានទំនួលខុសត្រូវក្នុងការជំរុញដំណើរការនេះយ៉ាងសកម្ម ។
ចាប់ពីការបើកធ្វើកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ដល់ការរួមសហការជាមួយប្រទេសសកលខាងត្បូងពាក់ព័ន្ធដើម្បីផ្តួចផ្តើមឱ្យបង្កើត”ក្រុមមិត្តសន្តិភាព”សម្រាប់ដោះស្រាយវិបតិ្តអ៊ុយក្រែន រហូតដល់ការចេញផ្សាយសេចក្តីថ្លែងការណ៍រួមដែលសំដៅចំពោះការប៉ះទង្គិចរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងប្រទេសBRICSផ្សេងទៀតបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតដើម្បីសន្តិភាព ។
បើចង់ស្វែងរកចំណុចកំណើនថ្មីរបស់សេដ្ឋកិច្ច ត្រូវផ្តោតសំខាន់ទៅលើវិស័យពេញនិយម ។ ក្នុងកិច្ចប្រជុំលើកនេះ ប្រទេសចិនបានលើកឡើងថា នឹងត្រួសត្រាយកិច្ចសហប្រតិបតិ្តការលើវិស័យងើបឡើងវិញ ដូចជាឌីជីថលនិងបៃតងជាដើម ព្រមទាំងបានបង្កើតម៉ាក“ឌីជីថលខាងត្បូង”ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងរៀបចំគម្រោងបណ្តុះបណ្តាលចំនួន២០០វគ្គលើវិស័យសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតសម្រាប់ប្រទេសសកលខាងត្បូង ។
ព្រមពេលជាមួយគ្នានេះ ប្រឈមនឹងអនុត្តរភាពពាណិជ្ជកម្មរបស់អាមេរិក ប្រទេសBRICSបានបញ្ចេញសំឡេងម្តងទៀត ដើម្បីគាំពារពហុភាគីនិយម និងជំរុញការបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិប្រកបដោយសមភាពនិងភាពបើកទូលាយ ។ខណៈពេលខួបទី១០នៃការបង្កើតធនាគារអភិវឌ្ឍន៍ថ្មី ប្រទេសចិនបានបង្ហាញអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា គាំពារធនាគារអភិវឌ្ឍន៍ថ្មីឱ្យកាន់តែធំនិងកាន់តែខ្លាំង ដើម្បីលើកកម្ពស់កម្រិតសហប្រតិបតិ្តការហិរញ្ញវត្ថុអន្តរជាតិ ។
ក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ យន្តការសហប្រតិបតិ្តការប្រទេសBRICSបានក្លាយជា “ម៉ាកល្បីឈ្មោះ”ស្តីពីការរួមសមាគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការរបស់ប្រទេសសកលខាងត្បូង ។នៅពេលអនាគត ប្រទេសចិននឹងជំរុញឱ្យ“កិច្ចសហប្រតិបតិ្តការប្រទេស BRICSធំ”ដើរទៅមុខកាន់តែយូរអង្វែងនិងកាន់តែរឹងមាំ តាមរយៈសកម្មភាពជាក់ស្តែងកាន់តែច្រើន ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែច្រើនដល់ពិភពលោកដែលមានភាពស្មុគស្មាញនិងរង្គោះរង្គើ ៕

...

ប្រភព ៖ (CCFR Comment )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print