អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ៨ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាន ធ្វើជា អធិបតីក្នុងសន្និសីតកាសែតជាប្រចាំ ។ មានអ្នកសារព័ត៌មាន សួរថា ពេលថ្មីៗកន្លងទៅនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួម កិច្ចជំនួបលើកទី ១៧ នៃថ្នាក់ដឹកនាំប្រទេស BRICS នៅក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល ។ តើអ្នកនាំពាក្យអាចប្រាប់ពីព័ត៌មានពាក់ព័ន្ធបានទេ?
គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បាន ថ្លែងថា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកក្កដា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួម កិច្ចជំនួបលើកទី ១៧ នៃថ្នាក់ដឹកនាំប្រទេស BRICS។ លោកបានលើកឡើងថា បច្ចុប្បន្ន ក្បួនច្បាប់និង សណ្តាប់ធ្នាប់អន្តរជាតិបានទទួលរងការវាយប្រហារ យ៉ាងខ្លាំង កិត្យានុភាព និងប្រសិទ្ធភាពនៃយន្តការ ពហុភាគីបានចុះខ្សោយ។ “កិច្ចសហប្រតិបត្តិការ BRICS ធំ ” គឺដើម្បីគាំពារ និងអនុវត្ត ពហុភាគីនិយម ធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីបង្កើត សេដ្ឋកិច្ចសកលបែបបើកចំហ លើកកម្ពស់ កម្រិត កិច្ចសហប្រតិបត្តិការ ខាងហិរញ្ញវត្ថុអន្តរជាតិ និងត្រួសត្រាយ លំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ។ យើងត្រូវ បញ្ជាក់ជំហរ យ៉ាងច្បាស់លាស់ប្រឆាំងនឹង ឯកតោភាគីនិយម និងគាំពារនិយមដើម្បី គាំពារ ស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផលិតកម្ម និ ងខ្សែសង្វាក់ផ្គត់ផ្គង់៕
ដោយ ៖ សិលា