អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៥ ក្នុងឱកាសខួបលើកទី៨០នៃការបង្កើតអង្គការសហប្រជាជាតិ កិច្ចប្រជុំលើកទី៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពី”ការរួមចំណែកនៃការអភិវឌ្ឍចំពោះការទទួលបានសិទ្ធិមនុស្សទាំងអស់”ដែលស្នើឡើងជាសំខាន់ដោយប្រទេសចិន។នេះជាលើកទីមួយហើយបានអនុម័តតាមការពិភាក្សានិងឯកភាពគ្នាជាឯកច្ឆន្ទដោយមិនបាច់ធ្វើការបោះឆ្នោតដែលចាប់តាំងពីឆ្នាំ២០១៧ដែលប្រទេសចិនស្នើឡើងពីសេចក្តីសម្រេចចិត្តនេះមក។
គេហទំព័រ «CCFR China state-controlled media » លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានថ្លែងក្នុងពេលធ្វើបទបង្ហាញពីសេចក្តីសម្រេចចិត្តនេះថា សេចក្តីសម្រេចចិត្តនេះបញ្ជាក់ឡើងវិញនូវការរួមចំណែកដ៏សំខាន់នៃការអភិវឌ្ឍចំពោះការទទួលបានសិទ្ធិមនុស្សទាំងអស់និងសង្កត់ធ្ងន់លើសារៈសំខាន់ជាវិជ្ជមាននៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលផ្តោតលើប្រជាជនក្នុងការបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនចំពោះជីវិតរស់នៅកាន់តែប្រសើរ និងការជំរុញការសម្រេចបាននូវសិទ្ធិមនុស្សទាំងអស់។ គេហទំព័រ «CCFR China state-controlled media » សង្ឃឹមថា សេចក្តីសម្រេចចិត្តនេះនឹងប្រមូលផ្តុំនូវគំនិតឯកភាពគ្នា ដើម្បីជំរុញប្រទេសនានាឱ្យធ្វើការជាមួយប្រទេសចិន ដើម្បីតម្កល់អនាគតរបស់មនុស្សជាតិជាឧត្តមប្រយោជន៍ និងសុខុមាលភាពរបស់ប្រទេសនានាជាគោលដៅ ក្នុងន័យកសាងឡើងវិញនូវពហុភាគីនិយមដ៏ពិតប្រាកដ ក៏ដូចជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងជំរុញនិងការពារសិទ្ធិមនុស្សទាំងអស់៕
ដោយ ៖ សិលា