UN បញ្ចេញឯកសារថា ថៃជាប្រទេសដំបូងគេក្នុងតំបន់ដែលរឹបអូសគ្រឿងញៀនជាង១០០តោន ហើយប្រទេសមួយនេះគឺជាច្រកផ្លូវឆ្លងកាត់ និងចំណុចគោលដៅដ៏សំខាន់មួយ សម្រាប់ចែកចាយគ្រឿងញៀនដ៏ធំចេញពីតំបន់ត្រីកោណមាស

ចែករំលែក៖

(AP)៖ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានឱ្យដឹងថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញពីតំបន់ត្រីកោណមាស។

នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលចុងខែឧសភា ឆ្នាំ២០២៥ UNODC បាននិយាយថា គ្រឿងញៀនប្រភេទ methamphetamine ២៣៦តោនត្រូវបានរឹបអូសកាលពី ឆ្នាំ២០២៤ នៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ពោលគឺចំនួនកើនឡើង២៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ បើតាម UNODC ថៃ បានក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានរឹបអូសគ្រឿងញៀន methamphetamine ជាង ១០០តោនកាលពីឆ្នាំ២០២៤។

លោក Benedikt Hofmann អ្នកតំណាងស្ដីទីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិករបស់ UNODC បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «២៣៦តោន គឺជាគ្រាន់តែជាតួលេខត្រូវបានរឹបអូសប៉ុណ្ណោះតែ methamphetamine មួយចំនួនទៀតបានចែកចាយនៅលើទីផ្សារងងឹត រួចទៅហើយ»។ លោកបន្ថែមថា ការផលិត និងការជួញដូរគ្រឿងញៀន methamphetamine បានកើនឡើងដល់កម្រិតមួយមិនធ្លាប់មានចេញពី តំបន់ត្រីកោណមាស ជាពិសេសចេញពីរដ្ឋសាន នៃប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ UNODC តំបន់ត្រីកោណមាសគឺជាកន្លែងផលិតអាភៀន និងហេរូអ៉ីនដ៏ធំបំផុត ហើយការកើនឡើងការផលិត និងជួញដូរគ្រឿងញៀន ដោយសារតែតំបន់នេះស្ថិតនៅដាច់ស្រយាល និងមានការអនុវត្តច្បាប់ធូររលុង។ របាយការណ៍នេះដដែលក៏បាននិយាយដែរថា ខណៈថៃនៅតែច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់គ្រឿងញៀនមួយផ្នែកធំលើសលុបត្រូវបានផលិតនៅក្នុងរដ្ឋសាន (Shan State) ប្រទេសមីយ៉ាន់ម៉ា៕

...

ប្រភព ៖ (AP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print