ទីក្រុងប៉ាតាយ៉ា៖ រូបភាពដែលបង្ហាញពីកាំភ្លើងច្រើនដើមបានបង្កក្តីបារម្ភតាមអ៊ីនធឺណិត និងជំរុញឲ្យប៉ូលិសស៊ើបអង្កេតលើការកាន់កាប់អាវុធខុសច្បាប់ដែលអាចកើតមាន ដែលអាចថា ក្រុមជម្រិតតាមអនឡាញ ដែលកំពុងល្បីក្នុងតំបន់អាសុី ។
ពេលនេះប៉ូលីសទេសចរណ៍ថៃប៉ាតាយ៉ា ប្រដាប់ដោយដីការបស់តុលាការ បានឆ្មក់ចូលផ្ទះប្រណីតរបស់ភ្ញៀវទេសចរចិនមួយ នៅលើផ្លូវ Thepprasit បន្ទាប់ពីជនសង្ស័យបានបង្ហោះរូបថតខ្លួនឯងកាន់អាវុធនៅលើបណ្តាញសង្គម។
ក្នុងពេលសាកសួរ លោក Liu បានសារភាពថា ខ្លួនមានតែកាំភ្លើងខ្លីប៉ុណ្ណោះ។ លោកថាកាំភ្លើងដែលលោកថតបង្ហោះនោះលោកបានខ្ចីពីមិត្តភ័ក្តិរបស់លោក។ លោកថាអាវុធត្រូវបានប្រើសម្រាប់តែថតរូបតាមប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះ។
ទោះបីជាមានការពន្យល់ក៏ដោយ ក៏មន្រ្តីថៃបានចាប់ខ្លួនលោក Liu និងដកហូតវត្ថុទាំងអស់ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។ ជននេះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលថៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ប៉ូលីសបានព្រមានថា សូម្បីតែការថតរូបដោយប្រើអាវុធក្លែងបន្លំ ឬគ្រាប់កាំភ្លើងក៏អាចជាការបំភាន់ និងអាចបំពានច្បាប់របស់ប្រទេសថៃ។
បើតាមប្រព័ន្ធផ្សពផ្សាយថៃមន្ត្រីថៃបានទៅដល់ផ្ទះពីរជាន់របស់ជនសង្ស័យដែលមានតម្លៃជាង ១០ លានបាត លើផ្ទៃដីជាង ២០០ ម៉ែត្រការ៉េតំបន់ប៉ាតាយ៉ាខាងត្បូង។ ពេលចូលទៅដល់ខាងក្នុងផ្ទះគេប្រទះឃើញជនសង្ស័យឈ្មោះ Liu Feng អាយុ៤៧ឆ្នាំ នៅក្នុងបន្ទប់ដេកមួយដោយស្លៀកខោខ្លីប៉ូលីសបានរកឃើញកាំភ្លើងខ្លីមួយដើម កាំភ្លើងវែង១ដើម និងគ្រាប់ចំនួន ១៦ គ្រាប់។
សូមបញ្ជាក់ថា ៖ ប្រទេសថៃជាប់ជាប្រទេសសំបូរទៅដោយបទឧក្រិដ្ឋអនឡាញ ដែលធ្វើឱ្យចំនួនភ្ញៀវទេសរណ៍បានថុចុះយ៉ាងគំហុក ក្នុងបញ្ហាព្រួយបារម្ភពី សន្តិសុខ សុវត្ថិភាព ៕
ដោយ ៖ សិលា