អាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញផ្សព្វផ្សាយអំពីលទ្ធផលស្រាវជ្រាវបុរាណវិទ្យាថ្មីទៅដល់សាធារណជន

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នឹងធ្វើបទបង្ហាញស្តីពី ការផ្សព្វផ្សាយអំពីលទ្ធផលស្រាវជ្រាវបុរាណវិទ្យាថ្មីរបស់អាជ្ញាធរជាតិអប្សរា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅស្នាក់ការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ថ្ងៃទី១៥ វាគ្មិនលោក អន សុភាព បុរាណវិទូ ធ្វើបទបង្ហាញពីកំពង់ទឹកបារាយណ៍សោធរតដាក ចំណែកលោក ខៀវ ច័ន្ទ បុរាណវិទូ ធ្វើបទបង្ហាញពីរចនាសម្ពន្ធគ្រឹះស្ពានហាលបេងមាលា។ នៅថ្ងៃទី១៦ វាគ្មិន លោក ឆាយ រចនា បុរាណវិទូ ធ្វើបទបង្ហាញពី សហគមន៍ស្មូនដើមសម័យអង្គរ និងលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ធ្វើបទបង្ហាញពី របកគំហើញស្ថានីយឧស្សាហកម្មលោហៈនៅអង្គរ។

សាធារណជនអាចចូលរួមបានដោយសេរី ដែលកម្មវិធីនេះធ្វើឡើងចាប់ពីម៉ោង៨:៣០នាទី ដល់ម៉ោង ១១:៣០នាទីព្រឹក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print