ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២៥នេះ ក្រុមទាហានថៃឈុតខ្មៅថៃបានយករូបព្រះពុទ្ធពីរអង្គចូលទៅដាក់ ក្នុងបន្ទាយវិញក្រោយពីមានជម្លោះពាក្យ សំដីជាមួយទាហានខ្មែរនៅច្រកអានសេះ ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។
ប្រធានច្រកអានសេះ លោក នាន់ បូនេត បានឱ្យដឹងថា ៖ ការប៉ះពាក្យសំដីនោះ គឺ បន្ទាប់ពីថៃដឹករូបសំណាកព្រះពុទ្ធមកដល់ មាត់ច្រក ខណៈមន្ត្រីកម្ពុជាបានពិនិត្យ និង ថតពីក្នុងទឹកដីកម្ពុជាទៅ តែត្រូវបាន ទាហានថៃ ចេញមកឈ្លោះប្រកែកតែម្ដង។ លោកបន្តថា ៖ សកម្មភាពនេះគឺ មានបំណង រករឿងលើកងកម្លាំងយោធាកម្ពុជាតែម្ដង។
ការដកនេះ គឺបន្ទាប់ពីថៃព្យាយាមដឹក រូបសំណាក ព្រះពុទ្ធ២អង្គមកដាក់នៅតំបន់ ព្រំដែនច្រកទ្វារអានសេះ នៅព្រឹកថ្ងៃទី ៩នេះ នឹងបានប៉ះពាក្យសំដីជាមួយកង ការពារព្រំដែនកម្ពុជា។
ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ។តែទាហានខ្មែរ អង់អាចក្លាហានស្តាប់ មេបញ្ជា មិនជឿតាមការញុះញ៉ុងរបស់យោធាថៃ នោះទេ។
ទោះជាយ៉ាងណាក្រោយមាន ជម្លោះ នេះ ថៃបានយករូបសំណាកព្រះពុទ្ធទាំងពីរអង្គទៅដាក់ក្នុងបន្ទាយរបស់ខ្លួននៅជិតនោះហើយដែរ។
សូមបញ្ជាក់ថា ៖ នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ ក្រោយទាហានឈុតខ្មៅថៃ ចង់យកព្រះ២អង្គមកដាក់នៅព្រំដែន ហើយកម្លាំងទាហានយើងហាមឃាត់។
ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយពួកគេចង់ឱ្យឈានដល់ការផ្ទុះអាវុធកើតឡើង ប៉ុន្តែកងទ័ពកម្ពុជាស្តាប់ មេបញ្ជាដោយស្មារតីស្នេហាជាតិមាតុភូមិ ! ការពារបូរណភាពទឹកដី មិនឈ្លានពានអ្នកដទៃ គឺរក្សាព្រំដែនសន្តិភាព ។ (មានវីដេអូ) ៕
ដោយ ៖ សិលា