អធិការនគរបាលខណ្ឌពោធិ៍សែនជ័យចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ លោកវេរៈសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះ ធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារជូនប្រជាពលរដ្ឋទាំង១០សង្កាត់ទាំងយប់ដ្ធានកាលពីយប់ ថ្ងៃទី២៩ខែសីហាឆ្នាំ ២០១៦គឺ ចាប់ពីវេលាម៉ោង៧យប់រហូតដល់ម៉ោង១០យប់រៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យហើយទីតាំងនៅទីស្នាក់ការភូមិព្រៃជីសាក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សកម្មភាពការងារទាំងនេះធ្វើអោយ ប្រជាពលរដ្ឋក្នុងខណ្ឌពោធិសែនជ័យទាំងមូល មានភ្ញាក់ផ្អើលជាខ្លាំង ខណះកម្លាំងនៃអធិការដ្ឋាន ចុះធ្វើសៀវភៅស្នាក់និងអត្តសញ្ញាណប័ណ្ណ ទាំងយប់ជូនដល់ពួកគាត់បែបនេះ។

បើតាមលោកវរៈសេនីយទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានអោយដឹងថាៈ មូលហេតុដែលលោកបានដឹកនាំមន្រ្តីរបស់លោកចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅស្នាក់និងសៀវភៅគ្រួសារជូនប្រជាពលទាំងយប់បែបនេះគឺដោយសាមើលឃើញនូវភាពមមាញឹករបស់បងប្អូនក៏ដូចមន្ត្រីរាជការក្នុងមូលដ្ឋានដែលចេញទៅប្រកបរបរអាជីវកម្មសំរាប់ទ្រទ្រង់ក្រុមគ្រួសារ ដោយពុំមានពេលមកធ្វើ ឬមកទទួលយកនូវ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ នៅពេលថ្ងៃទើបលោកដឹកនាំមន្ត្រីចុះធ្វើ សៀវភៅស្នាក់នៅនិងអត្តសញ្ញាណប័ណ្ណហើយក៏ដើម្បីអោយ ពួកគាត់ទទួលបាននឹងយកទៅប្រើប្រាស់ដើម្បីជាប្រយោជន៍រៀងៗខ្លួន។

លោកអធិការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលរស់នៅក្នុងខណ្ឌទាំងមូលដែលពុំទាន់បានទទួលនឹងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសូមអញ្ជើញរូសរាន់មកធ្វើអោយបានគ្រប់ៗគ្នា៕

image image image image image image

ដោយ៖ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print