លោកXi Jinping៖ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីចាក់បញ្ចូលកម្លាំងអរិយធម៌ក្នុងវឌ្ឍនភាពនិងវិបុលភាពនៃមនុស្សជាតិ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនៃពិភពលោក លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើមអរិយធម៌សកលដោយប្រកាន់ខ្ជាប់នូវការគោរពពហុភាគីនៃអរិយធម៌ពិភពលោក ផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ យកចិត្តទុកដាក់លើការបន្តវេននិងច្នៃប្រឌិតថ្មីនូវអរិយធម៌ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងអរិយធម៌អន្តរជាតិ ផ្តល់ផែនការរបស់ប្រទេសចិនក្នុងការជំរុញអរិយធម៌មនុស្សជាតិឱ្យវិវឌ្ឍចម្រើននិងទទួលបានវឌ្ឍនភាព វិបុលភាពរួមគ្នា។

គេហទំព័រ «CCFR China state-controlled media » កាលពីសម័យមុនរជ្ជកាលQin(យុគថ្មបំបែកដល់ឆ្នាំ២២១មុនគ.ស.)សៀវភៅបុរាណ«Li Ji»ក៏បានលើកឡើងពីគំនិត”ពិភពលោកសុខសាន្តត្រាណ”ដែលជាការពិចារណាររបស់លោកខុងជឺអំពីសណ្តាប់ធ្នាប់សង្គមនិងការប្រាស្រ័យទាក់ទងរវាងមនុស្សនិងមនុស្ស។ លោក ខុងជឺបានសម្គាល់ឃើញថា គួរតែបង្កើតសង្គមមនុស្សជាតិមួយដែលមនុស្សគ្រប់រូបស្មើគ្នា ធនធានសង្គមទទួលបានការបែងចែកដោយសមរម្យ មនុស្សចាស់ កុមារ អ្នកជំងឺនិងជនពិការសុទ្ធតែទទួលបានការថែទាំដ៏ចាំបាច់ មនុស្សជឿទុកចិត្តគ្នានិងជួយគ្នាទៅវិញទៅមក មិនកាន់ជាតិសាសន៍ មិនបែងចែកវណ្ណៈ មិនបោកប្រាស់និងឈ្លោះគ្នា។សង្គមក្នុងគោលបំណងបែបនេះគឺហៅថា”ពិភពលោកសុខសាន្តត្រាណ” ហើយក៏ត្រូវចាត់ទុកជាគោលដៅឧត្តមគតិមួយរបស់វប្បធម៌គំនិតប្រពៃណីចិន។

គេហទំព័រ «CCFR China state-controlled media » ពិភពលោកបច្ចុប្បន្នមានភាពរង្គោះរង្គើ។ហានិភ័យសកលដូចជាគ្រោះមហន្តរាយធម្មជាតិ និងបញ្ហាសុខាភិបាលសាធារណៈជាដើមបានកើតឡើងជាញឹកញយ វិវាទនយោបាយអន្តរជាតិនិងការប៉ះទង្គិចយោធា ដូចជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននិងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជាដើមផ្ទុះឡើងព្រមៗគ្នា ការអភិវឌ្ឍសកលនិងស្ថានការណ៍សន្តិសុខមានភាពស្មុគស្មាញ គ្រប់ទិសទីលើពិភពលពោរពេញទៅដោយភាពមិនប្រាកដប្រជា។ការស្វែងរកការអភិវឌ្ឍនិងសន្តិភាពនៅតែជាគោលបំណងដែលប្រជាជនទូទាំងពិភពលោកប្រាថ្នាចង់បាន និងជានិន្នាការអភិវឌ្ឍន៍។ក្រោមបរិបទបែបនេះ ពិគ្រោះពិភាក្សាធ្វើយ៉ាងម៉េចអាចសម្រេចបាននូវសន្តិភាពនិងវឌ្ឍនភាពនៃពិភពលោកបាននិងកំពុងក្លាយទៅជាកិច្ចការដ៏សំខាន់មួយសម្រាប់មនុស្សជាតិ។

គេហទំព័រ «CCFR China state-controlled media » គំនិតផ្តួចផ្តើមអរិយធម៌ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិននិង“ពិភពលោកសុខសាន្តត្រាណ”របស់គំនិតវប្បធម៌បុរាណចិនសុទ្ធតែប្រកាន់ខ្ជាប់នូវទស្សនៈរបស់ប្រទេសចិនស្តីពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងរួមរស់ដោយផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដែលបានផ្តល់នូវតម្រិះប្រាជ្ញាចិនដ៏មានតម្លៃសម្រាប់ជំរុញពិភពលោកឱ្យអភិវឌ្ឍឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាពនិងវិបុលភាព ក៏ដូចជាការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print