ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលា១៥និង ៣០នាទី នៅចំណុចក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ២ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានហៅសិស្សសាលាដែលបាននាំគ្នាប្រើប្រាស់បារីអេឡិចត្រូនិច (VAP) ចំនួន០៨នាក់នៅទីតាំងខាងលេី។
ក្រោយសាកសួរសមត្ថកិច្ចនគរបាលបានធ្វើការអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិច (VAP) និងធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យប្រើប្រាស់បន្តទៀត និងបានឱ្យអាណាព្យាបាល មកទទួលយកទៅអប់រំបន្ត៕