លោកLiQiangជួបសន្ទនាជាមួយលោកGheitអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក LiQiangនាយករដ្ឋមន្ត្រី ចិន បាន ជួបសន្ទនាជាមួយ លោក Gheit អគ្គលេខាធិការ សម្ព័ន្ធ អារ៉ាប់ ។

គេហទំព័រ «CCFR China state-controlled media » លោក LiQiangបាន លើកឡើងថា ប្រទេស ចិន និង ប្រទេស អារ៉ាប់ ជា មិត្ត ល្អនិង ដៃគូដ៏ល្អ ដែល មានទំនុកចិត្ត ទៅវិញទៅមក ។ ភាគី ចិនរីករាយ បង្កើន ទំនាក់ទំនង មិត្តភាព ជា មួយ សម្ព័ន្ធ អារ៉ាប់ និង បង្កើន ទំនុកចិត្ត ផ្នែកនយោបាយ ទៅវិញទៅមកជា មួយ ប្រទេស អារ៉ាប់ ដើម្បី ធ្វើ ឱ្យ កិច្ចសហប្រតិបត្តិការ លើ គ្រប់ វិស័យ មានភាព កាន់តែស៊ីជម្រៅ ចាប់ ដៃ គ្នា ជំរុញ ការ ធ្វើ ទំនើបកម្ម និង កសាង សហគមន៍រួមវាសនា រវាង ចិន និង សម្ព័ន្ធអារ៉ាប់ ដែល ប្រកបដោយ គុណភាព កាន់តែខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » លោក LiQiangបាន បន្តទៀតថា ភាគី ចិន រីករាយ តភ្ជាប់ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ ថែមទៀត ជាមួយ សម្ព័ន្ធ អារ៉ាប់ ថែមទៀត ព្រមទាំង បន្ត រួមគ្នា កសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយ គុណភាព ខ្ពស់ ត្រួសត្រាយ កិច្ចសហប្រតិបត្តិការ ផ្នែក ថាមពល សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ការវិនិយោគ អាកាសចរណ៍ និង អាវកាស ជាដើម ក៏ ដូច ជា ស្វែងរក សក្តានុពល នៃ កិច្ចសហប្រតិបត្តិការ លើ វិស័យ ងើប ឡើង ថ្មី ដូចជាថាមពលថ្មី បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចពណ៌ខៀវជាដើម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែ ល្អ ប្រសើរ នៃ ដល់ ប្រជាជននៃភាគីទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print