ភ្នំពេញ៖ រដូវវស្សាឈានចូលមកដល់ ដើមឈើ នៅរាជធានីភ្នំពេញ សុទ្ធតែដើមមានវ័យចំណាស់ ៗ បើអញ្ចឹង សូមឱ្យអាជ្ញាធររាជធានីភ្នំពេញ ត្រូវចុះពិនិត្យមើលដើមឈើគ្រប់ប្រភេទទាំងនោះជៀសវាងកុំឱ្យមានការបាក់រលំសង្កត់ទៅលើប្រជាពលរដ្ឋបន្ដទៀត នេះជាការស្នើសុំពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្រសា រាជធានីភ្នំពេញ
ក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរចំពោះអាជ្ញាធរាជធានីភ្នំពេញ
នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ ។
លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ កន្លងមកនេះ អាជ្ញាធររាជធានីក៏បានប្រមូល និងដឹកជញ្ជូនសំរាមបានល្អ ការងារស្តារប្រឡាយ លូ ស្តារព្រែករំដោះទឹកបានលឿន បានកាត់បន្ថយនូវការ លិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។ ជាង នេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្កើតឱ្យមានផ្លូវថ្មើរជើងWalk Street ដែលទទួលបានការគាំទ្រនិងពេញនិយមពីភ្ញៀវជាតិ និងអន្តរ ជាតិផង ។ ជាមួយនិងការស្នើឱ្យមានការ សម្រួលនៃការផ្តល់សេវា ប ស ស នៅតាមមន្ទីរពេទ្យឱ្យបានលឿនដោយសារប្រជាពលរដ្ឋសម្រុកទៅទទួលសេវាព្យាបាលយ៉ាង ច្រើនសន្ធឹកសន្ធាប់ នៅតាមមន្ទីរពេទ្យរដ្ឋនីមួយៗ នាពេលបច្ចុប្បន្ននេះ ។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះ ក៏មានការប្រកាសតែងតាំងមន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញចំនួន៤រូបផងដែរ ក្នុងនោះត្រូវបានតែងតាំងលោកសួស ឆមុន្នី ជានាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលេាជធានី និង មន្ត្រី២រូបទៀត។ ក្នុងនោះមានការតែងតាំងលោក លន់ សុភាព ជាប្រធានការិយាល័យប្រជាពលរដ្ឋ ដើម្បីបំពេញ ការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រោមជាតិ។
លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ ការប្រកាសតែងតាំងលោក លន់ សុភាព ជាប្រធានការិយាល័យប្រជាពលរដ្ឋ កើតចេញពីការបោះឆ្នោតក្នុងក្រុមប្រឹក្សាកន្លងមក ហើយត្រូវបានប្រកាសនៅពេលនេះ។ ការងារនៅការិយាល័យប្រជាពលរដ្ឋ លោក លន់ សុភាព មិនប្រាកដថា ចេះការងារទាំងអស់នោះទេ ដែលទៀមទាឱ្យមានការណែនាំពីរបៀបរបបធ្វើការងារជូនគាត់ផង។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់ថា៖ ការប្រើប័ណ្ណ ប ស ស រដ្ឋាភិ បាលបានសម្រួលរហូត មានសេវានេះនៅតាមមន្ទីរពេទ្យឯកជនថែមទៀត។ ការសម្រុកទៅពិនិត្យ ព្យាបាលជម្ងឺពីការប្រើប័ណ្ណ ប ស ស នៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួនមានចំនួនច្រើនលើសលប់នោះ គឺដោយសារប្រជាពលរដ្ឋមានជំនឿលើមន្ទីរពេទ្យនោះ។
លោក កើត ឆែ បានបន្តទៀតថា៖ ដើមឈើគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ តែងតែបាក់រលំទៅតាមធម្មជាតិរបស់វា ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ចំពោះការងារនេះ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញឯកឧត្ដមបានណែនាំឱ្យមន្ទីរសាធារការនិងដឹកជញ្ជូនរដ្ឋបាលរាជធានីភ្នំពេញ កាត់ លះមែកឈើ និងពិនិត្យមើ លដើមឈើជាប្រចាំផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការគ្រោះថ្នាក់ដែលផ្តើមចេញពីបាក់រលំដើមឈើនេះ តែងតែកើតមាន ដែលទៀមទាឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នទាំងអស់គ្នា នៅពេលធ្វើដំណើរតាមដងផ្លូវ ពិសេស នៅពេលមានភ្លៀងធ្លាក់ម្តងៗ៕
ដោយ៖ សំរិត