ការទម្លាក់Crystal Palaceចេញពី Europa Leagueគឺអយុត្តិធម៌បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ចែករំលែក៖

ប្រធានក្លឹប Crystal Palace លោក Steve Parish មានប្រសាសន៍ថា ការសម្រេចចិត្តដក Crystal Palace ចេញពី Europa League នៅរដូវកាលក្រោយ គឺជា “ភាពអយុត្តិធម៌ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់”។

សមាគមបាល់ទាត់ទ្វីបអ៊ឺរ៉ុប (UEFA) បាននិយាយកាលពីថ្ងៃសុក្រថាក្រុម Crystal Palace ដែលលេងនៅក្របខ័ណ្ឌអង់គ្លេស Premier League ត្រូវបានទម្លាក់ពីEuropa Leagueទៅលេង Conference League ពានទ?លំដាប់ទី 3របស់ អឺរ៉ុប ដោយសារថៅកែក្លឹបមានកម្មសិទ្ធិលើក្លឹបច្រើន ខណៈដែល Olympique Lyonnais នឹងត្រូវបានអនុញ្ញាតឱ្យលេងក្នុងក្របខ័ណ្ឌ Europa League ។

ក្រុមPalace មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Europa League ដោយការឈ្នះពានរង្វាន់ FA Cup កាលពីរដូវកាលមុន ខណៈដែល Lyon បានឈានដល់ការប្រកួតដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 6 ក្នុង Ligue 1 ។

អ្នកជំនួញជនជាតិអាមេរិក John Textor កាន់កាប់ភាគហ៊ុននៅក្នុង Palace ហើយក៏ជាម្ចាស់ហ៊ុនភាគច្រើននៃក្លឹបបារាំង Lyon ផងដែរ។

ក្រុមNottingham Forest ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនអាចជំនួសតំណែងម្ចាស់ជើងឯក FA Cup ក្រុម Palace ក្នុងក្របខ័ណ្ឌ Europa Leagueវិញ ។

UEFA បាននិយាយថាក្រុមឥន្រ្ទីCrystal Palace អាចប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ខ្លួនជាមួយនឹងតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា ហើយលោក Parish ក៏បាននិយាយថាពួកគេគ្រោងនឹងធ្វើដូច្នេះ។

ច្បាប់នៃស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់របស់ទ្វីបអឺរ៉ុប ក្លឹប២ឬច្រើនជាងនេះដែលស្ថិតនៅក្រោមកម្មសិទ្ធិបុគ្គល ឬអង្គភាពតែមួយ មិនអាចប្រកួតប្រជែងនៅក្នុងពានរង្វាន់ដូចគ្នានៅអឺរ៉ុបឡើយ។

...

ក្រុមPalaceធ្លាប់បានប្រកែកថាលោក Textor មិនមានឥទ្ធិពលក្នុងការសម្រេចចិត្តណាមួយនៅក្នុងក្លឹបនោះទេ ប៉ុន្តែការការពាររបស់ក្រុមនៅ Premier Leagueនេះ មិនត្រូវបានទទួលយកទេ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print