គ្រោះថ្នាក់ចរាចរណ៍នៅចំណុច ភូមិអូរកណ្ដៀរ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ បណ្ដាលរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តក្រចេះ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុច ភូមិអូរកណ្ដៀរ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង)ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤២១-៤២២  មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុករថយន្ដក្នុងទិសដៅស្របគ្នា បានរេចង្កូតទៅបុករថយន្ដមួយគ្រឿងទៀតដែលធ្វើដំណើរច្រាសទិសគ្នាបណ្ដាលរងរបួស ធ្ងន់០១នាក់។

ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះបង្ក ឡើងដោយរថយន្ដម៉ាកHYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-៦២៦៨ និងសើមីរើម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4B-7777(រថយន្ដខូចស្រាល)  បើកបរដោយឈ្មោះ ទី សាវណ្ណ ភេទប្រុស អាយុ៤០ (គ្មានរបួស) ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានជាន់ហ្វ្រាំងទុច ធ្វើឱ្យរថយន្ដ១គ្រឿងទៀតម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 3A-1985 និងសឺមីរឺម៉ក ពាក់ផ្លាកលេខ កណ្ដាល 4A-0193បណ្ដាលឱ្យរថយន្ដខូចធ្ងន់។រីឯ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចមិនផុតបានបុកពីក្រោយហើយរេចង្កូតទៅបុករថយន្ដ១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A- 4119 និងសឺមីរឺម៉កពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-1289 (រថយន្ដខូចធ្ងន់) ដឹកដំឡូងមីស្រស់ បើកបរដោយឈ្មោះ នាត ភេទប្រុស អាយុ៣៧ឆ្នាំ (រងរបួសធ្ងន់) ដែលបើកបរច្រាសទិសគ្នា(ពីជើងទៅត្បូង) ។

...

ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រចេះ រីឯវត្ថុតាងទាំងពីរ ត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរកណ្ដៀរសែនជ័យ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print