លោក ឃួង ស្រេង ស្នើអាជ្ញាធរថ្នាក់ខណ្ឌសង្កាត់ ត្រូវ យល់ឱ្យច្បាស់ពីភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរ នៅថ្នាក់ ខណ្ឌ សង្កាត់ទាំងអស់ត្រូវយល់ឱ្យច្បាស់ពីភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ កុំឱ្យមានពាក្យថា អត្តសញ្ញាណប័ណ្ណ ឬលិខិតស្នាមផ្សេងៗរបស់ប្រជាពលរដ្ឋ ខុសនេះខុសនោះធ្វើមិនចេះត្រូវ  ដល់ម៉ោងនេះហើយល្មមឈប់ខុសទៀតទៅកុំអោយប្រជាពលរដ្ឋវាយតំលៃថាអាជ្ញាធរទាល់តែឱ្យលុយ ទើបមិនខុស។ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមន្ត្រីសង្កាត់ មន្ត្រីខណ្ឌ នគរបាលប៉ុស្តិ៍ ត្រូវប្រែ ក្លាយសកម្មភាពរបស់អស់លោក លោកស្រីឲ្យទៅជាឧត្តមភាពការងារក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

     លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងឧិកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ នាព្រឹកថ្ងៃសៅទី ១២ ខែកក្កដា ឆ្នាំ២០២៥នេះ ។

    លោក ឃួង ស្រេង លើកឡើងថា៖ការអភិវឌ្ឍន៏ និងការពង្រឹងសន្តិសុខនៅមូលដ្ឋានជារឿងចាំបាច់ ទាំងអ្នកមានទាំងអ្នកក្រគឺត្រូវសន្តិសុខសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចប្រករបចិញ្ចឹមជីវិត។ឯកឧត្ដមបញ្ជាក់ទៀតថា៖សព្វថ្ងៃតើយើងគ្មានទៅរំពឹងអ្នកណាក្រៅពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចមហាបវរធិបតីហ៊ុនម៉ា ណែតដែលកំពុងដឹកនាំអភិវឌ្ឍន៏ប្រទេសជាតិនិង ការពារទឹកដីពីពួកឈ្លានពានប្រកបដោយថាមពល និងឈ្លៀសវៃ។តាមរយះការ ដឹកនាំដ៏មានឧត្តមភាពនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រ និងសាទរយ៉ាងពេញទំហឹងក្លាយជាកំលាំងសាមគ្គីជាតិជាធ្លុង១ជុំវិញរាជរដ្ឋភិបាលក្នុងការ  ធ្វើសកម្មភាពរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងសត្រូវឈ្លាន ពានទឹកដី។  ​ជុំវិញ​អរិភាពនៅតាមបណ្តោយព្រំ ដែនជាមួយប្រទេសជិតខាងគឺសម្តេចតេជោ និងសម្តេចធិបតី បានចេញធ្វើសកម្មភាពឆ្លើយតបតាមផ្លូវច្បាប់ ការទូត និងយោធាដើម្បីការពារបូរណៈភាពទឹកដី។នេះហើយជាមេដឹកនាំពិតប្រាកដមិនមែនធ្វើប្រជាភិថុតនោះឡើយ។

    លោក ឃួង ស្រេង ក៏បានអញ្ជើញទៅជួប សំណេះសំណាលជាមួយសមាជិកសមាជិការ សកម្មជនគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យផងដែរ ដើម្បីស្តាប់ពីលទ្ធផលការ ងារ សំណូមពរ ការលំបាកនៅតាមភូមិនីមួយៗក៏ដូចការអភិវឌ្ឍន៏សង្កាត់ដែល យើងទាំងអស់គ្នាខិតខំបន្តអភិវឌ្ឍន៏មូលដ្ឋានឲ្យិបានល្អប្រសើរ និងរួមគ្នាឈានឆ្ពោះទៅឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានកំណត់ធ្វេីអោយ កម្ពុជាមានចំណូលខ្ពស់ ។

ថ្នាក់ដឹកនាំខណ្ឌ.សង្កាត់ត្រូវអនុវត្តសកម្មភាពដោយស្មោះស្រង់ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ,លើកកំពស់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរួមទាំងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អស់លោក លោកស្រីដើរមើលរហូតដល់កន្លែងទិញអេតចាយដែលទទួលទិញរបស់ចោរ។ សមាជិកសមាជិការទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងនៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេយើងបំពេញការងារមិនទទួលបានជោគជ័យនោះទេ៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print