ក្រោយមើលវីដេអូរួចហើយ ទើបដឹងថា ព្រះសង្ឃថៃ ពិតជាជំនាញ និងពូកែមែនរឿងផ្លូវភេទ!

ចែករំលែក៖

ប្រទេសថៃ ៖ ព្រះសង្ឃថៃ ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ ប្រឈមនឹងការស៊ើបអង្កេតកិបកេងលុយវត្ត ! បើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ៖ ការិយាល័យព្រះពុទ្ធសាសនាជាតិរបស់ប្រទេសថៃ (NOB) និយាយថា ខ្លួនអាចនឹងចាត់វិធានការផ្លូវច្បាប់លើអតីតព្រះសង្ឃជាន់ខ្ពស់មួយចំនួនដែលពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ ប្រសិនបើរកឃើញថាព្រះសង្ឃទាំងនោះបានលួច កិបកេងលុយពីវត្តររបស់ពួកគេ។

រហូតមកដល់ពេលនេះ ព្រះសង្ឃជាន់ខ្ពស់ចំនួនបួនអង្គបានលាចាកសិក្ខាបទដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការលាតត្រដាងជាប់ពាក់ព័ន្ធជាមួយស្ត្រីនោះ។ ព្រះដែលលាចាកសិក្ខាបទទាំងនោះ រួម មាន ព្រះសង្ឃថ្នាក់ខ្ពស់មកពីវត្តធំៗ ក្នុងទីក្រុង បាងកក Saraburi និង Chachoengsao ។ ប៉ូលិសសន្និដ្ឋានថា យ៉ាងហោចណាស់ព្រះសង្ឃប្រាំពីរ ឬប្រាំបីអង្គមានទំនាក់ទំនងផ្លូវភេទជាមួយ Golf ហើយខ្លះត្រូវបានគេរាយការណ៍ថាបានរត់គេចខ្លួន។

រឿងអាស្រូវនេះធ្វើឲ្យមហាជនទូទាំងប្រទេសថៃមានការភ្ញាក់ផ្អើលពាក់ព័ន្ធនឹងស្ត្រីអាយុ ៣៥ឆ្នាំម្នាក់ដែលគេស្គាល់ថាជា «Golf» ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទជាមួយព្រះសង្ឃជាន់ខ្ពស់ថៃជាច្រើនអង្គ។

ទោះបីជាមានភស្តុតាងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ ក៏មិនទាន់មានចំណាត់ការផ្លូវច្បាប់ជាផ្លូវការនៅឡើយទេ ព្រោះមិនទាន់មានពាក្យបណ្តឹងជាផ្លូវការ ខណៈច្បាប់សាសនា បច្ចុប្បន្នមិនដាក់ទោសអតីតព្រះសង្ឃ ឬ ឧបាសកពីបទបំផ្លាញសាសនាទេ ពេល ព្រះសង្ឃត្រូវបានគេចាប់ផ្សឹក។

គួររម្លឹកថារឿងអាស្រូវនេះបានកើតឡើងបន្ទាប់ពីប៉ូលិសបានរកឃើញការផ្ទេរប្រាក់គួរឱ្យសង្ស័យពីវត្ត Tritossathep ក្នុងទីក្រុងបាងកកទៅកាន់ Golf។ ព្រះសង្ឃ ជាន់ខ្ពស់មួយអង្គ ដែលពាក់ព័ន្ធ បាន លាលែងពីតំណែងស្ងាត់ៗ ហើយបាន ភៀសខ្លួនទៅប្រទេសឡាវ ។ ការវាយឆ្មក់លើផ្ទះរបស់ Golf បានរកឃើញរូបថត និងវីដេអូជាង៨០,០០០ នៅលើទូរស័ព្ទដៃរបស់នាង ដោយបង្ហាញពីការជួបគ្នាដ៏រ៉ូមែនទិក និងការរួមភេទរបស់នាងជាមួយព្រះសង្ឃ។

អ្នកគាំទ្រច្បាប់ថ្មី ដូចជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ Nipit Intarasombat និយាយថា ច្បាប់ព្រះសង្ឃបច្ចុប្បន្នមិនរឹងមាំគ្រប់គ្រាន់ដើម្បីការពារកេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនាថៃនោះទេ។ ពួកគេជឿថា ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងគឺចាំបាច់ដើម្បីបញ្ឈប់រឿងអាស្រូវនាពេលអនាគត និងរក្សាការគោរពសាសនានៅក្នុងប្រទេសថៃ។

ជាការឆ្លើយតប នាយក NOB លោក Ittiporn Chan-iam គ្រោងនឹងស្តារឡើងវិញនូវ សេចក្ដីព្រៀងច្បាប់ដែលជាប់គាំងជាយូរមកហើយ ដែលនឹងពិន័យកាន់តែតឹងរ៉ឹងចំពោះអំពើខុសឆ្គងរបស់ព្រះសង្ឃ។ ច្បាប់ដែលបានស្នើឡើងរួមមានការជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៧ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១៤០,០០០ បាត ( ៤៣២១ ដុល្លារ) សម្រាប់ព្រះសង្ឃដែលមានទោសពីបទរំលោភបំពានធ្ងន់ធ្ងរ និងការដាក់ទណ្ឌកម្មស្រដៀងគ្នាសម្រាប់ពួកឧបាសកដែលប្រព្រឹត្តអំពើផ្លូវភេទដោយចេតនាជាមួយព្រះសង្ឃ។ ច្បាប់នេះក៏ផ្តោតលើព្រះសង្ឃដែលបញ្ឆោតអ្នកគោរពឲ្យជឿលើជំនឿអរូបីមិនសមហេតុផលផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print