កងរាជឣាវុធហត្ថខេត្តបញ្ជូនក្មេងទំនេីង២នាក់ឆក់ការបូបទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ .

 សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង១៣និង៣០នាទី  ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត រហូតដល់ចំណុចមុខកាស៊ីណូ ហ្គែនទីន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  បានឃេីញជនរងគ្រោះ២នាក់ ១-ឈ្មោះ រ៉ាម៉ាវ៉ាទីស៊ូយ៉ា ហាតូនូ(ជីយ៉ា) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  និងឈ្មោះ ហេង ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជិះដេញតាមពីក្រោយជនសង្ស័យ ចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ធ្វេីសកម្មភាពឆក់កាបូបប្រាក់ពីជនរងគ្រោះ ឃើញដូច្នេះកម្លាំងបានជិះប្រដេញជនសង្ស័យធ្វើឱ្យជនសង្ស័យភ័យហើយដួលម៉ូតូ បណ្ដាលឱ្យរងរបួសជើងទាំងពីរនាក់ និងធ្លាក់កាបូបប្រាក់ដែលពួកគេឆក់ ក្នុងអំឡុងពេលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ហើយកម្លាំងធ្វើការឃាត់ខ្លួនតែម្ដងព្រមទាំងដកហូតវត្ថុតាងរួមមានៈ១.ប្រាក់ចំនួន៣០៩,០០០បាត, ២.កាបូបពណ៌ទឹកដោះគោ ចំនួន០១, ទូរសព្ទដៃ ម៉ាកIphone ចំនួន០២គ្រឿង។ ចំណែកវត្ថុតាងរបស់ជនរងគ្រោះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ជូនវិញហើយ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ចំនួន០១គ្រឿង (របស់ជនសង្ស័យជិ:ធ្វេីសកម្មភាព)។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យគឺជាក្រុមក្មេងទំនើងតែងតែបង្កបញ្ហាក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដោយក្រុមជនសង្ស័យមានឈ្មោះ ជា រដ្ឋា  ភេទប្រុស អាយុ១៥ឆ្នាំ,  ២,ឈ្មោះ រដ្ឋា ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ដែលក្រុមនេះមានរហ័សនាមឈ្មោះក្រុម C.J (កាហ្វេកញ្ចប់) ។ ក្រុមនេះគឺចាប់ដៃគូរជាមួយក្រុម C.T (ចិត្តធំ) ក្រុមទាំងពីរនេះតែងតែបង្កបញ្ហា និងជាគូរជម្លោះជាមួយក្រុម O.S.L (អូរឬស្សី) ។ លោកបន្តថា កាលពីអំឡុង ខែឧសភា ឆ្នាំ២០២៥ ក្រមនេះបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ចំនួន០២លើក ដោយថ្ងៃទី០២-០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមនេះបានធ្វើសកម្មភាពឆក់កាបូប និងឆក់ទូរសព្ទរបស់ជនរងគ្រោះ នៅក្នុងក្រុងប៉ោយប៉ែតបានសម្រេចចំនួន០២លើកទៀត ហើយសកម្មភាពចុងក្រោយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបង្រ្កាបបានតែម្តង។ ជនសង្ស័យក្រោយឃាត់ខ្លួន និងសួរនាំរួច ព្រមទាំងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print