នៅមុនថ្ងៃនៃការប្រកួត Club World Cup វគ្គផ្តាច់ព្រ័ត្រ ប្រធាន FIFA លោក Gianni Infantino បានសាទរការប្រកួតទទួលបានជោគជ័យ ដោយបានរៀនពីការរិះគន់ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍នេះ លើបញ្ហាដូចជាកំដៅខ្លាំងនិងកីឡដ្ឋានដែលពេញតែពាក់កណ្តាលសម្រាប់ការប្រកួតមួយចំនួន។
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោកខាងលើថាគាត់ចង់ឱ្យមានអ្នកគាំទ្រកាន់តែច្រើននៅក្នុងពហុកីឡដ្ឋានធំ ៗ ហើយបានស្នើឱ្យកីឡដ្ឋានដែលមានដំបូលអាចត្រូវបានផ្តល់អាទិភាពសម្រាប់ការប្រកួតប្រចាំថ្ងៃក្នុងអំឡុងពេល World Cup ឆ្នាំក្រោយនៅសហរដ្ឋអាមេរិករួមជាមួយកាណាដានិងម៉ិកស៊ិកផងដែរ។
លោកInfantino បាននិយាយនៅក្នុងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅ Trump Tower ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃសៅរ៍ថា “ពិតណាស់រាល់ការរិះគន់ដែលយើងទទួលបានគឺជាប្រភពសម្រាប់យើងសិក្សាដើម្បីវិភាគដើម្បីមើលថាតើយើងអាចធ្វើអ្វីបានប្រសើរជាងនេះ” ។
លោកRonaldo វីរបុរសបាល់ទាត់ប្រេស៊ីល ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមជាមួយអតីតកីឡាករផ្សេងទៀត បានបន្ទរពីក្រោយប្រធាន FIFA ថា ការរិះគន់មានកម្រិត។
ដោយសារប្រធានាធិបតីអាមេរិក Donald Trump គ្រោងនឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ លោក Infantino បានការពារទំនាក់ទំនងជិតស្និទ្ធរបស់គាត់ជាមួយរដ្ឋបាលបច្ចុប្បន្ន ដោយនិយាយថា វាជាមូលដ្ឋានគ្រឹះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំ។
Paris Saint-Germain នឹងត្រូវប៉ះ Chelsea ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតនៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey នៅថ្ងៃអាទិត្យនេះ។