ម៉ូតូ​២គ្រឿង​ជិះ​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យស្ត្រីម្នាក់​ស្លាប់​និងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖ ម៉ូតូ​២គ្រឿង​ជិះ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​កែង​អក្សរ​តេ​ ក៏ជ្រុល​ទៅ​បុក​គ្នាយ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ចំណែក​បុរស​២នាក់​ទៀត​រងរបួស​ធ្ងន់​និងស្រាល​  ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៥និង​១០នាទី​ព្រឹក​ថ្ងៃ​ទី​១៣ខែ​កក្កដា​ឆ្នាំ​២០២៥​ ជិត​វត្ត​ធម្មត្រៃផ្លូវ​បេតុង​អត់​លេខ​កែង​ផ្លូវ​៣០ម៉ែត្រ​ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។

សពស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​ កាយ​ វណ្ណៈ​ ភេទ​ស្រី​ អាយុ​៣៨ឆ្នាំ​ មុខរបរ​លក់​ដូរ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ចក​ សង្កាត់​ព្រៃ​វែង​ ខណ្ឌ​ដង្កោ​  ។

ចំណែកម៉ូតូ​បង្កហេតុបើកបរដោយឈ្មោះ ហម ស៊ុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករដឹកជញ្ជូន មានទីលំនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ (រងរបួសស្រាល ឃាត់ខ្លួន អត់ពាក់មួកសុវត្តិភាព)។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​គេបាន​ឃើញ​ប្តី​ប្រពន្ធ​២នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JN-5089 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​អត់​លេខ​ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ផ្លូវ​កែង​អក្សរ​តេ​ ក៍ស្រាប់​តែ​មាន​បុរស​២នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1KG-6046 បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​៣០ម៉ែត្រ​ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ដោយល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៍ជ្រុល​ទៅ​បុក​ម៉ូតូ​ដែលជិះ​ដោយ​ប្តី​ប្រពន្ធ​២នាក់​ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ស្ត្រី​ជា​ប្រពន្ធ​ផ្ទប់នឹង​បង្គោល​ភ្លើង​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បោក​ក្បាល​ស្លាប់​យ៉ាងអាណោចអាធ័ម​  ។
​ដោយឡែក​បុរស​ជាប្តី​រង​របួសធ្ងន់​គួរ​សម​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ រីឯអ្នកបើកបរដែលបង្កគ្រោះថ្នាក់ត្រូវបានឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច។

...

​ក្រោយ​កេីត​ហេតុ​ សមត្ថកិច្ច​បាន​ទាក់​ទង​ទៅសាច់ញាតិ​ និង​បានធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុមគ្រួសារយក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ផ្ទះ​ជនរងគ្រោះ​។ ចំណែក​មធ្យោបាយ​ធ្វើដំណើររួម​ទាំង​អ្នក​បេីក​ម៉ូតូ​បង្កហេតុត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការវាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដេីម្បី​ចាត់ការ​តាម​នីតិ​វិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print