លោក ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ចូលរួម ក្នុងពិធីទូងស្គរ វាយគង ក្នុងគោលដៅទទួលអបអរសាទរ ការចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ «បូជនីយដ្ឋានចងចាំនៃកម្ពុជា»នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង និងសហការី

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមពិធីទូងស្គ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង និងបានសហការជាមួយសាលាគណខេត្ត និងថ្នាក់ដឹកនាំពាហិរសាសនា ដើម្បីរៀបចំពិធីទូងស្គរ វាយគងនៅតាមទីវត្តអារាម វិហារ ស្នាក់ការថ្វាយបង្គំ ក្នុងគោលដៅទទួលអបអរសាទរ ការចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ «បូជនីយដ្ឋានចងចាំនៃកម្ពុជា»។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានអោយដឹងថា តាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនមានចរិតសាសនាផ្សេងៗ រួមទាំងមន្ទីរធម្មការ និងសាសនា ចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃ អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ធចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

យោង៖ លិខិតលេខ ៣២ សលខ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ធចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង ឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងសូមឱ្យលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត សហការឱ្យបានជិតស្និទ្ធបំផុតជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនា ផ្សេងៗទូទាំងព្រះរាជាណាចក្រកម្ពុជា រៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីព្រឹក ឱ្យបានព្រមៗគ្នា កុំបីអាក់ខានឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print