ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញដឹកនាំពី ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីនិងមាន ការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីលោក ក្រាស់ រឿង មេភូមិពូតាង នៅវេលា ម៉ោង១៦ និង ៣០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការនគរបាល ស្រុកពេជ្រាដា និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ បានប្រើវិធីញុះញង់ឲ្យលក់គ្រឿងញៀនខុសច្បាប់ ចុះបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
នៅកន្លែងកើតហេតុខាងលើ កម្លាំងជំនាញបាន ឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ គុជ លាងជីញ ព្រមទាំងបានឆែកឆេរលើដងខ្លួនដកហូតបានគ្រឿងញៀន ចំនួន ២ កញ្ចប់តូច។ ក្រោយមកគាត់បានឆ្លើយសារភាព កម្លាំងបង្រ្កាបចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៣ នាក់ស្រី១ នាក់ទៀត។
លុះដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥កម្លាំងជំនាញក៏បានបន្តនីតិវីធីស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀនបានចំនួន០២នាក់បន្ថែមទៀត។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៧នាក់ ស្រី ០១នាក់ មានឈ្មោះដូចខាងក្រោម ៖
ទី១-ឈ្មោះ គុជ លាងជីញ ភេទប្រុស អាយុ ២៤ឆ្នាំ ជន ជាតិខ្មែរ មុខរបរកម្មករធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ទីលំនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី, ទី២ -ឈ្មោះ វិត ចិត អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិ ពូតាងឃុំ ពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរី,ទី៣-ឈ្មោះ បាយ បុត្រ ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)ទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិពូតាងឃុំ ពូជ្រៃស្រុកពេជ្រាដា,ទី៤-ឈ្មោះ មុំ សុផា ភេទស្រី អាយុ ៦៧ ឆ្នាំជនជាតិខ្មែរមុខរបរកម្មករបានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន(-)ទីលំនៅបច្ចុប្បន្នភូមិមេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដា,ទី៥- ឈ្មោះ ហុីម យ៉ត ភេទ ប្រុសអាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករបាន ធ្វើតេសក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ,ទី៦-ឈ្មោះ អុឹង សុខលីម ហៅទូច ភេទ ប្រុសអាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានធ្វើ តេស្តក្នុងទឹកម៉ូត្ររកសាធាតុញៀនជាលទ្ធផលវិជ្ជមាន (+)ទីលំនៅបច្ចុប្បន្ននៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនិងទី៧-ឈ្មោះ ស្រុីម ធារិទ្ធ ហៅជា អាយុ ២៧ឆ្នាំជនជាតិខ្មែរ មុខបរកម្មករ បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ។
ក្រោយមកជនសង្ស័យឈ្មោះមុំ សុផា ភេទស្រីជាប្រពន្ធរបស់ ឈ្មោះ ហ៊ីម យ៉ន មានបញ្ហាសុខភាព កម្លាំងជំនាញបានដឹកគាត់ បញ្ជូនទៅមណ្ឌលសុខភាពពូជ្រៃ ហេីយពេលទៅដល់មណ្ឌលសុខភាពជនសង្ស័យឈ្មោះ ហ៊ីម យ៉ន បានឆ្លៀតឱកាសរត់គេចខ្លួនបាត់ នៅពេលកម្លាំងជំនាញកំពុងលេីកឈ្មោះ មុំ សុផា ដេីម្បីសង្រ្គោះបន្ទាន់ នៅចំណុចមណ្ឌលសុខភាពពូជ្រៃ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី វេលាម៉ោង២៣ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល ។
ចាប់យកសំភារៈនិងវត្ថុតាងរួមមាន,១-ក្រាមពណ៌ ស ថ្លាសង្ស័យថាជាសារធាតុញៀន មេតំហ្វេតាមីនចំនួន ០៤ កញ្ចប់តូច,២-ទូរស័ព្ទដៃ ចំនួន០២គ្រឿង (ម៉ាក oppo ពណ៌ខ្មៅ ចំនួន ០១ គ្រឿង ,ម៉ាក techno ពណ៌មាស ចំនួន០១គ្រឿង )។
បច្ចុប្បន្នករណីខាងលើនេះ ជនសង្ស័យ និងសម្ភារៈវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និង កម្លាំងស្រុកពេជ្រាដា កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕