នគរបាលស្រុកពេជ្រាដា បង្ក្រាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៧នាក់ នៅផ្លូវជាតិ៧៦  ក្នុងភូមិពូតាង ឃុំពូជ្រៃ 

ចែករំលែក៖

ខេត្តមណ្ឌលគិរី​៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយ​មានការចង្អុលបង្ហាញដឹកនាំពី ឧត្តម​សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីនិងមាន ការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារងអមសាលា​ដំបូងខេត្ត ដោយមានការចូលរួមពីលោក ក្រាស់ រឿង មេភូមិពូតាង នៅវេលា ម៉ោង១៦ និង ៣០​នាទី ការិយាល័យប្រឆាំងគ្រឿងញៀន សហ​ការជាមួយ កម្លាំងអធិការនគរបាល ស្រុកពេជ្រាដា និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ បានប្រើវិធីញុះញង់ឲ្យលក់គ្រឿងញៀនខុសច្បាប់ ចុះបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុស​ច្បាប់នូវសារធាតុញៀន ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

នៅ​កន្លែងកើតហេតុខាងលើ កម្លាំងជំនាញបាន ឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ គុជ លាងជីញ ព្រម​ទាំងបានឆែកឆេរលើដងខ្លួនដកហូតបានគ្រឿង​ញៀន ចំនួន ២ កញ្ចប់តូច។ ក្រោយមកគាត់បានឆ្លើយសារភាព កម្លាំងបង្រ្កាបចាប់​ខ្លួនជន​សង្ស័យបានជាបន្តបន្ទាប់ ចំនួន៣ នាក់ស្រី១ នាក់ទៀត។

លុះដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥​កម្លាំងជំនាញក៏បានបន្តនីតិវីធីស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀនបានចំនួន០២នាក់បន្ថែមទៀត។​ ក្នុង​ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៧នាក់ ស្រី ០១នាក់ មានឈ្មោះដូចខាងក្រោម ៖

ទី១-ឈ្មោះ គុជ លាងជីញ ភេទប្រុស អាយុ ២៤​ឆ្នាំ ជន ជាតិខ្មែរ មុខរបរកម្មករធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ទីលំនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី, ទី២ -ឈ្មោះ វិត ចិត អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារ​ធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ទីលំនៅបច្ចុប្ប​ន្នស្ថិតក្នុងភូមិ ពូតាងឃុំ ពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរី,ទី៣-ឈ្មោះ បាយ បុត្រ ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន​(+)​ទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិពូតាងឃុំ ពូជ្រៃស្រុកពេជ្រាដា,ទី៤-ឈ្មោះ មុំ សុផា ភេទស្រី អាយុ ៦៧ ឆ្នាំជនជាតិខ្មែរមុខរបរកម្មករបានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន(-)​ទីលំនៅបច្ចុប្បន្នភូមិមេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដា,ទី៥- ឈ្មោះ ហុីម យ៉ត ភេទ ប្រុសអាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករបាន ធ្វើតេសក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)​ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ,ទី៦-ឈ្មោះ អុឹង សុខលីម ហៅទូច ភេទ ប្រុសអាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានធ្វើ តេស្តក្នុងទឹកម៉ូត្ររកសាធាតុញៀនជាលទ្ធផលវិជ្ជមាន (+)ទីលំនៅបច្ចុប្បន្ននៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនិងទី៧-ឈ្មោះ ស្រុីម ធារិទ្ធ ហៅជា អាយុ ២៧ឆ្នាំជនជាតិខ្មែរ មុខបរកម្មករ បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ។

ក្រោយមកជនសង្ស័យឈ្មោះមុំ​ សុផា​ ភេទស្រីជាប្រពន្ធរបស់ ឈ្មោះ​ ហ៊ីម​ យ៉ន​ មានបញ្ហាសុខភាព​ កម្លាំងជំនាញបានដឹកគាត់ បញ្ជូនទៅមណ្ឌលសុខភាពពូជ្រៃ​ ហេីយពេលទៅដល់មណ្ឌលសុខភាពជនសង្ស័យឈ្មោះ​ ហ៊ីម​ យ៉ន​ បានឆ្លៀតឱកាសរត់គេច​ខ្លួនបាត់ នៅពេលកម្លាំងជំនាញកំពុងលេីកឈ្មោះ​ មុំ សុផា​ ដេីម្បីសង្រ្គោះបន្ទាន់​ នៅចំណុចមណ្ឌលសុខភាពពូជ្រៃ​ ស្ថិតក្នុងភូមិមេប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ វេលាម៉ោង​២៣​ និង​ ៣០នាទី​ ថ្ងៃខែឆ្នាំដដែល ។

ចាប់​យកសំភារៈនិងវត្ថុតាងរួមមាន,១-ក្រាមពណ៌ ស ថ្លាសង្ស័យថាជាសារធាតុញៀន មេតំហ្វេតាមីនចំនួន ០៤ កញ្ចប់តូច,២-ទូរស័ព្ទដៃ ចំនួន០២គ្រឿង (ម៉ាក oppo ពណ៌ខ្មៅ ចំនួន ០១ គ្រឿង ,ម៉ាក techno ពណ៌មាស ចំនួន០១គ្រឿង )។

...

បច្ចុប្បន្នករ​ណី​ខាងលើនេះ ជន​សង្ស័យ និងសម្ភារៈវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និង កម្លាំងស្រុកពេជ្រាដា កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print