អន្តរជាតិ : ថ្ងៃទី ១២ ខែកក្កដា លោក Macron ប្រធានាធិបតីបារាំងបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា បារាំងនិងគណៈកម្មាធិការសហភាពអឺរ៉ុបសុទ្ធតែប្រឆាំងយ៉ាងខ្លាំងក្លាទៅលើការដែលអាមេរិកបានប្រកាសនៅថ្ងៃដដែលថា នឹងដំឡើងពន្ធគយ ៣០ %ចំពោះផលិតផលនាំចេញពីសហភាពអឺរ៉ុបចាប់ពីថ្ងៃទី១ ខែសីហាតទៅ។
លោក Macron បានសរសេរថា ក្រោមសាមគ្គីភាពនៃសហភាពអឺរ៉ុប គណៈកម្មាធិការសហភាពអឺរ៉ុបគួរបង្ហាញពីការប្តេជ្ញាចិត្តដែលថា សហភាពអឺរ៉ុបគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះផលប្រយោជន៍របស់ខ្លួន។ បើសិនជាអឺរ៉ុបនិងអាមេរិកមិនអាចដើរដល់មតិឯកភាពមុនថ្ងៃទី ១ ខែសីហា នោះសហភាពអឺរ៉ុបគួរប្រើមធ្យោបាយទាំងស្រុង ដែលក្នុងនោះមានយន្តការប្រឆាំងការគំរាមកំហែងនិងការដាក់កំហិត ដើម្បីត្រៀមយ៉ាងលឿននូវ «វិធានការប្រឆាំងការដាក់កំហិតដែលគួរជឿទុកចិត្ត » ។ បារាំងគាំទ្រគណៈកម្មាធិការសហភាពអឺរ៉ុបបង្កើនចរចាជាមួយអាមេរិក ដើម្បីដើរដល់កិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរសុទ្ធតែទទួលយកបាន មុនថ្ងៃទី ១ ខែសីហា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែកក្កដា លោក Trump ប្រធានាធិបតីអាមេរិកបានថ្លែងថា ចាប់ពីថ្ងៃទី១ ខែសីហាខាងមុខនេះនឹងយកពន្ធគយ ៣០ % ចំពោះផលិតផលដែលនាំចូលពីសហភាពអឺរ៉ុបនិងម៉ិកស៊ិក។ លោកបានអះអាងថា ពន្ធគយនិងរបាងពាណិជ្ជកម្មមិនមែនពន្ធគយនៃសហភាពអឺរ៉ុប បានបណ្តាលឱ្យអាមេរិកជួបនឹងឱនភាពពណិជ្ជកម្មធំជាមួយអឺរ៉ុប ទំនាក់ទំនងរវាងភាគីទាំងពីរ «ឆ្ងាយពីភាពផ្តល់ផលប្រយោជន៍និងចំណេញគ្នាទៅវិញទៅមក» ៕
ប្រភព : «CCFR China state-controlled media »