លោក Macron ៖  ប្រឆាំងយ៉ាងខ្លាំងក្លាលើការដែលអាមេរិកដំឡើងពន្ធគយ ៣០ %ចំពោះសហភាពអឺរ៉ុប

ចែករំលែក៖

អន្តរជាតិ : ថ្ងៃទី ១២ ខែ​កក្កដា  ​​ លោក Macron ​​ ​ប្រធានាធិបតី​បារាំង​បាន​បង្ហោះសារតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា  ​​បារាំង​និង​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​សុទ្ធតែ​ប្រឆាំង​​​​​យ៉ាង​ខ្លាំង​ក្លា​​ទៅ​លើ​ការដែល​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃដដែលថា ​នឹង​​ដំឡើង​ពន្ធគយ​ ៣០ %​ចំពោះ​ផលិតផល​នាំចេញពី​​សហភាពអឺរ៉ុប​ចាប់ពី​ថ្ងៃទី១ ខែ​សីហា​តទៅ។

លោក Macron ​បាន​សរសេរ​ថា   ​​ក្រោម​សាមគ្គីភាព​នៃ​សហភាពអឺរ៉ុប ​​គណៈកម្មាធិការ​សហភាពអឺរ៉ុប​គួរ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ដែលថា ​សហភាពអឺរ៉ុប​គាំពារ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ផលប្រយោជន៍​​របស់​ខ្លួន​។ ​​​បើសិនជា​អឺរ៉ុប​និង​អាមេរិក​មិនអាច​ដើរ​ដល់​មតិឯកភាព​មុន​ថ្ងៃទី ១ ខែ​សីហា ​នោះ​សហភាពអឺរ៉ុប​គួរ​​ប្រើ​មធ្យោបាយ​ទាំងស្រុង​ ​ដែល​ក្នុងនោះ​មាន​យន្តការ​ប្រឆាំង​ការគំរាម​កំហែង​និង​ការដាក់​កំហិត​  ​​ដើម្បី​ត្រៀម​យ៉ាង​លឿន​នូវ ​«​វិធានការ​ប្រឆាំង​ការដាក់កំហិត​ដែល​គួរ​ជឿទុកចិត្ត » ​​។ ​​បារាំង​គាំទ្រ​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​បង្កើន​ចរចា​ជាមួយអាមេរិក​  ​​ដើម្បី​ដើរដល់​កិច្ចព្រមព្រៀង​មួយ​ ដែល​ភាគី​ទាំងពីរ​សុទ្ធតែទទួល​យក​បាន​ មុន​ថ្ងៃទី ១ ខែ​សីហា។

សូមបញ្ជាក់ថា  ​​កាលពី​ថ្ងៃទី ១២ ខែ​កក្កដា  ​​លោក  Trump  ​​​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែងថា ​​ចាប់ពី​ថ្ងៃទី១ ខែ​សីហា​ខាងមុខនេះនឹង​យកពន្ធគយ​ ៣០ % ​ចំពោះ​ផលិតផល​ដែល​នាំចូលពី​សហភាពអឺរ៉ុបនិង​ម៉ិកស៊ិក។ ​​លោកបាន​អះអាងថា  ​​​​ពន្ធគយ​និង​របាង​ពាណិជ្ជកម្ម​មិនមែន​ពន្ធគយ​​នៃ​សហភាព​អឺរ៉ុប ​​​បាន​បណ្តាលឱ្យ​អាមេរិក​ជួបនឹង​​​ឱនភាព​ពណិជ្ជកម្ម​ធំ​ជាមួយ​​អឺរ៉ុប​  ​ទំនាក់ទំនង​រវាងភាគី​ទាំងពីរ ​ «​ឆ្ងាយ​ពី​ភាព​ផ្តល់​ផលប្រយោជន៍​និង​ចំណេញ​​គ្នា​ទៅវិញទៅមក»​​​   ៕

...

ប្រភព : «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print