សមត្ថកិច្ចនគរបាលក្រុងបាវិត បង្ក្រាបករណីជនសង្ស័យ៧នាក់ជាមុខសញ្ញាលួច (ធុងបាស់ និងមាន់ ) សន្និធិអាវុធសម្រាប់ប្រហារផ្សេងទៀតនិងប្រមូលផ្ដុំគ្នាប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបង្ក្រាបករណីជនសង្ស័យ៧នាក់ ជាមុខសញ្ញាលួច (ធុងបាស់ និងមាន់ ) សន្និធិអាវុធសម្រាប់ប្រហារផ្សេងទៀត និងប្រមូលផ្ដុំគ្នាប្រើប្រាស់សារធាតុញៀន។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនាព្រឹកថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះទី១-ភាព បូនី ហៅយក្ស ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

២-ឈ្មោះ ប៉ែន សម្ភស្ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង  ។

៣-ឈ្មោះ ខៀវ សឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្ត ស្វាយរៀង ។

៤-ឈ្មោះ អ៊ុក សល់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

៥-ឈ្មោះ គឹម សាងបូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៦-ឈ្មោះ រស់ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

៧-ឈ្មោះ ទ្រី  រី ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពដដែលបន្តថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥  សមត្ថកិច្ចបានទទួលបណ្ដឹងពីប្រជាពលរដ្ឋចំនួន២នាក់ បានប្តឹងចោទប្រកាន់ទៅលើជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ដែលបានធ្វើសកម្មភាពលួចមាន់ និងលួចធុងបាស់ កាលពីវេលាម៉ោង៣និងម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិតាពៅ(លួចមាន់) និង ភូមិច្រកលាវ(លួចធុងបាស់) សង្កាត់បាវិត ក្រុងបាវិត  ។

ក្រោយពីទទួលបានព័ត៌មាននៃបណ្តឹងភ្លាម លោកអធិការបានបញ្ជាអោយកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណ បានជនសង្ស័យមានគ្នាចំនួន៧នាក់មកសាកសួរតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង រួមនឹងវត្ថុតាងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print